បើសិនជាយើងបំលែងពី Word ទៅកាន់ PDF វិញ ពិតជាងាយស្រួល ដោយមិនចាំបាច់ តម្លើងកម្មវិធីជំនួយទេ តែបើយើងចង់បំលែងពី PDF ទៅកាន់ Word វិញនោះ យើងត្រូវប្រើប្រាស់កម្មវិធី ទោះបីជានៅលើកុំព្យូទ័រ ឬស្មាតហ្វូនក៏ដោយ។
ដោយសារតែបែបនេះហើយ យើងចង់បង្ហាញមិត្តអ្នកអាន ពីកម្មវិធី 2 ដែលអាចឲ្យអ្នកទាញយក និងតម្លើងប្រើប្រាស់លើស្មាតហ្វូនបាន សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ដើម្បីងាយស្រួល បំលែងឯកសារ PDF ទៅជា Word វិញបាន។
- ចុចត្រង់នេះ សម្រាប់ Android
- ចុចត្រង់នេះ សម្រាប់ iOS
សម្រាប់សិស្សានុសិស្ស ច្បាស់ជាពេញចិត្ត ខ្លាំងជាមួយកម្មវិធីនេះ ដោយវាបំលែងទៅជា Word ហើយអ្នកអាចកែតម្រូវបាន តែបើនៅជា PDF វិញ អ្នកមិនអាចកែតម្រូវបាននោះទេ។