ចង់បានកូនស្អាតគ្មានអ្វីពិបាកនោះទេ បន្ទាប់ពីអានអត្ថបទនេះ

តើ​អ្នក​ចង់​ឱ្យ​កូន​អ្នក កើត​មក​ស្អាត និង​គួរឱ្យ​ស្រឡាញ់​ទេ​? បើ​ចង់ អ្នក​អាច​បរិភោគ​អាហារ​ទាំងឡាយ ខាងក្រោម​នេះ​បាន​។​
1.​    ​បើ​ចង់ឱ្យ​កូន​មាន​ស្បែក​រលោង និង​មាន​ភ្នែក​ល្អ អ្នក​អាច​បរិភោគ​អាហារ ដែល​មាន​វីតាមីន A ឱ្យបាន​ច្រើន​ដូចជា ថ្លើម​សត្វ ពង​លឿង ដែល​មាន​ក្នុង​ពង​មាន់ ទឹកដោះគោ ការ៉ុត ផ្លែ​ប៉ោម ប៉េង​ប៉ោះ ឬ​បន្លែ​ពណ៌​បៃតង​ជាដើម​។​
2.​    ​ប្រសិនបើ​អ្នក​ចង់​ឱ្យ​សក់​កូន​ស្អាត ភ្លឺរលោង និង​មិន​ងាយ​ជ្រុះ អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​វីតាមីន B ដូចជា ត្រី ថ្លើម​សត្វ ទឹកដោះគោ នំ​បុ័ង សណ្តែក ពង​មាន់ ល្ងខ្មៅ ពោត ឬ​បន្លែ​ពណ៌​បៃតង​។​
3.​    ​បើ​ចង់ឱ្យ​កូន​អ្នក​មាន​កម្ពស់​ខ្ពស់ អ្នក​អាច​ពិសារ​អាហារ ដែល​មាន​វីតាមីន​D ដូចជា​សំបក​បង្គា ពង​លឿង​ដែល​មាន​ក្នុង​ពង​មាន់ ថ្លើម​សត្វ ព្រមទាំង​បន្លែ​ជាដើម​៕

ឧបត្ថម្ភដោយ Adbox