Facebook ចេញមុខងារ chat សម្ងាត់ថ្មីនៅលើ Messenger iOS និង Android


ជារៀងរាល់ថ្ងៃ ការសន្ទនារបស់មនុស្ស រាប់លាននាក់ ត្រូវបានធ្វើ ឡើងនៅលើ កម្មវិធី Facebook Messenger ដែលភាគច្រើន គឺត្រូវបាន ប្រើប្រាស់សម្រាប់ ធ្វើការ ទំនាក់ទំនង ជាមួយមិត្តភក្កិ បងប្អូន ក្រុមគ្រួសារ និងមនុស្សជាទី ស្រឡាញ់ ជាដើម។ អ្វីដែលជា ផលវិបាក សម្រាប់មនុស្ស មួយចំនួន នោះ គឺការ ការពារសារ មិនអោយអ្នក ដទៃអាច មើលតែម្តង ព្រោះអីការ សន្ទនាមួយចំនួន វាមាន ភាពឯកជនខ្លាំង ឧទហរណ៍ដូចជា ការពិភាក្សារអំពី ក្រុមហ៊ុន ការផ្ទេរលុយ និងរឿងសំងាត់ មួយចំនួន ជាដើម។ Facebook ប្រហែលជា បានដឹង នូវបញ្ហា នេះច្បាស់ ហេតុដូច្នេះ ហើយបានជា ក្រុមហ៊ុនបាន បើកមុខងារ ថ្មីមួយ ដែលអាចរក្សា សារសំងាត់ របស់អ្នក កុំអោយអ្នកដទៃ មើលបាន យ៉ាងមាន ប្រសិទ្ធភាព ( end-to-end encryption)។
secretconv-nwsrm-final.0.0
តើមុខងារនេះ ដំណើរការយ៉ាងដូចម្តេចទៅ?
Secret Conversation រឺយើងហៅថា ការសន្ទនា ដោយសំងាត់ នឹងមានបំពាក់ តែនៅលើ កម្មវិធី Messenger របស់ iOS និង Android តែប៉ុណ្ណោះ ដែលវាមាន អត្ថប្រយោជន៍ ខ្ពស់បំផុត សម្រាប់អ្នក មានរឿង សំងាត់ច្រើន ត្រូវលាក់បាំង។ នៅពេលដែល អ្នកបើក មុខងារនេះ ពេលកំពុង និយាយជាមួយ នរណាម្នាក់ សាររបស់អ្នក នឹងត្រូវបាន ចាក់សោរទុក ហើយមានតែ ទូរស័ព្ទរបស់ អ្នកផ្ញើ និងអ្នកទទួលប៉ុណ្ណោះ ទើបអាច អានកើត។ នេះមានន័យថា បើមាន អ្នកដទៃ បើកគណនី Facebook នៅលើ ទូរស័ព្ទផ្សេង រឺក៏នៅលើ វេបសាយ គេនឹងមិន អាចអានសារ នោះបានទេ។ មុខងារនេះ ក៏បង្ការ ចៀសវាង កុំអោយ ពពួក hacker អាចអានសារ សំងាត់របស់យើង ផងដែរ នៅពេលដែល គេលួច គណនីរបស់ យើងបាន។
ច្ចុប្បន្ន មុខងារនេះ ទើបតែបានបើក អោយមនុស្ស មួយចំនួន បានប្រើប្រាស់ ប៉ុណ្ណោះ ហើយក្នុង ពេលឆាប់ៗនេះ អ្នកប្រាកដ ជានឹងឃើញ មុខងារនេះ នៅក្នុងកម្មវិធី Messenger របស់អ្នក ផងដែរ។ សូមរង់ចាំ ដោយភាព អត់ធ្មត់ ទាំងអស់គ្នា។
យ៉ាងណាមិញ មុខងារនេះ នៅចោទជាសំនួរ ជាច្រើន នៅឡើយទេ ព្រោះអីវា មិនអាចដាក់ លេខសំងាត់ នៅលើសារ របស់យើង បាននោះទេ ហើយពេលខ្លះ ប្រសិនបើទូរស័ព្ទ យើងបានបាត់ នោះយើង នឹងមិន មានវិធី មើលសារចាស់ៗ របស់យើង បានឡើយ។
សូមបញ្ជាក់ជាថ្មីថា មុខងារនេះទើបតែ បើកអោយមនុស្ស មួយចំនួនតូច អាចប្រើប្រាស់ បានប៉ុណ្ណោះ ហេតុដូច្នេះ ហើយសូម រង់ចាំសិន ដែលវាអាច នឹងមកដល់ក្នុង ពេលឆាប់ៗនេះ នៅលើ កម្មវិធី Messenger iOS និង Android។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!