វិធីធម្មជាតិ ៦ យ៉ាងសម្រាប់កម្ចាត់មុននៅលើថ្ងាស


get-rid-of-pimples-on-forehead-444x333
ថ្ងាសជាតំបន់មួយ ដែលសម្បូរទៅដោយខ្លាញ់ និងរន្ធញើស ហើយជាទូទៅតំបន់នេះងាយ នឹងកើតមានការស្ទះរន្ធញើសណាស់។ ហេតុផលទាំងនេះបានធ្វើឲ្យថ្ងាស ជាតំបន់មួយ ដែលងាយនឹងកើតមុនខ្លាំងបំផុត។ ដើម្បីកម្ចាត់មុន ដែលមាននៅលើថ្ងាសឲ្យមានប្រសិទ្ធភាព លោកអ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន៖
1. ស្ទីមមុខរបស់លោកអ្នកជាមួយនឹងទឹកក្តៅធម្មតា ១៥ នាទី ដើម្បីកុំឲ្យរន្ធញើសស្ទះ។ ធ្វើដូចនេះយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
2. លាយស្ករស ១ ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារបន្តិច ហើយយកល្បាយនេះមកលាបលើថ្ងាស ៥ នាទី។
3. លាយម្សៅសូដាជាមួយនឹងទឹកបន្តិច ហើយយកល្បាយនេះមកលាបលើថ្ងាស និងទុកវារយៈពេល ១ យប់។
4. យកស៊ុតពណ៌សមកលាបលើថ្ងាស ១០ នាទី ហើយលាងជម្រះវាជាមួយនឹងទឹកធម្មតាជាការស្រេច។
5. ចំអិនម្សៅអាវ័នកន្លះពែង ពេលវាត្រជាក់ត្រូវដាក់ប្រេងអូលីវ ១ ស្លាបព្រាកាហ្វេចូល កូរវាឲ្យ សព្វ ហើយយកល្បាយនេះមកលាបលើថ្ងាស ១៥ នាទី។
6. យកល្ហុងស្រស់ ១ ដុំតូចមកកិនឲ្យម៉ត់ ហើយយកវាមកលាបលើថ្ងាស ៣ នាទី ហើយលាងជម្រះវាជាមួយនឹងទឹកក្តៅ៕