ពេលមានរដូវម្តងៗស្រ្តីទទួលរងនូវការ ឈឺចាប់យ៉ាងខ្លាំងស្ទើរទ្រាំមិនបាន ហើយពួកគេបានព្យាយាមរក្សាខ្លួន និងប្រើប្រាស់ថ្នាំផង ដើម្បីកម្ចាត់ភាពឈឺចាប់នេះ។ ភាពឈឺចាប់នេះមិនងាយនឹងកម្ចាត់ឲ្យបាត់ទាំងស្រុងនោះទេ តែយ៉ាងណាដោយយើងមានដំបូន្មាន ៦ យ៉ាង ដើម្បីជួយកាត់បន្ថយរយៈនៃការមានរដូវ ក៏ដូចជាកាត់បន្ថយរយៈពេលនៃការឈឺចាប់ឲ្យមកនូវត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ ដំបូន្មានទាំងនោះរួមមាន៖
1. ញ៉ាំទឹកឲ្យបានច្រើនអាចជួយកម្ចាត់ភាពឈឺចាប់ និងឈឺក្បាលក្នុងពេលមានរដូវបានយ៉ាងល្អ។
2. លេបថ្នាំបន្ថយការឈឺចាប់។
3. ញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើន។
4. ងូតទឹកក្តៅ ហើយងូតឲ្យបានយូរជាងធម្មតាបន្តិច។
5. ទៅហែលទឹកលេងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
6. ញ៉ាំទឹកតែក្តៅៗឲ្យបានច្រើន៕