មានមនុស្សស្រីជាច្រើនណាស់ ដែលខកចិត្តនឹងដើមទ្រូងពីធម្មជាតិរបស់ខ្លួន។ កត្តានេះហើយ ទើបធ្វើឲ្យពួកគេចំណាយពេលវេលាច្រើនធ្វើតេស្តវិធីសាស្ត្រផ្សេងៗដើម្បីទទួលបានសុដន់រីកធំដូចបំណង
តែមិនទទួលបានលទ្ធផលល្អឡើយ។
តើអ្នកគិតថា វាអាចទៅរួចទេមែនទេ? ពិតណាស់ ការធ្វើលំហាត់ប្រាណអាចជួយឲ្យរូបរាងដើមទ្រូងរបស់អ្នកខុសប្លែកពីមុន។ ក្រៅពីការហាត់ប្រាណ អ្នកក៏អាចប្រើឱសថធម្មជាតិដើម្បីជួយរឹតបន្តឹងដើមទ្រូងឲ្យតឹងណែនល្អ និងធាត់ទ្រលុកទ្រលន់។
ខាងក្រោមនេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាព ២ យ៉ាងដែលអាចជួយពង្រីកដើមទ្រូងឲ្យធំដូចបំណង ៖
វិធីសាស្ត្រធ្វើលំហាត់ប្រាណ
១. ដាក់ខ្លួនដេកលើបង់ (ប្រើគ្រែ ឬពូករបស់អ្នកក៏បាន ប្រសិនបើអ្នកគ្មានបង់)
២. កាន់ដុំដែកក្នុងដៃម្ខាងៗទម្ងន់ ៥ផោន
៣. លើកដៃរបស់អ្នកឡើងលើត្រង់
៤. រួចទម្លាក់ចុះត្រដាងដូចជាស្លាបយន្តហោះ
៥. អនុវត្តដដែលៗ ម្តងហើយម្តងទៀត។
វិធីសាស្ត្រធ្វើលំហាត់ប្រាណ
១. ដាក់ខ្លួនដេកលើបង់ (ប្រើគ្រែ ឬពូករបស់អ្នកក៏បាន ប្រសិនបើអ្នកគ្មានបង់)
២. កាន់ដុំដែកក្នុងដៃម្ខាងៗទម្ងន់ ៥ផោន
៣. លើកដៃរបស់អ្នកឡើងលើត្រង់
៤. រួចទម្លាក់ចុះត្រដាងដូចជាស្លាបយន្តហោះ
៥. អនុវត្តដដែលៗ ម្តងហើយម្តងទៀត។
អ្នកត្រូវធ្វើលំហាត់ប្រាណបែបនេះឲ្យបាន ៣ ដងក្នុង ១ថ្ងៃ ម្តងៗឲ្យបាន ១០។ លំហាត់ប្រាណនេះជួយពង្រឹងសាច់ដុំក្រោមដើមទ្រូង, លើដើមទ្រូង និងតំបន់ក្រោមក្លៀករបស់អ្នក។ ក្រោយរយៈពេលប្រហែល ១ខែ អ្នកនឹងចាប់ផ្តើមឃើញពីភាពខុសប្លែក។
ផ្សំឱសថធម្មជាតិដោយខ្លួនឯង
– ធាតុផ្សំតែមួយគត់គឺ ប្រេងអូលីវ។
– ដាក់ខ្លួនដេកលើគ្រែ ដោយដាក់ខ្នើយក្រោមខ្នងរបស់អ្នក។ យកប្រេងដាក់លើបាតដៃ រួចឈ្លីលើបាតដៃទាំងពីរចូលគ្នា។ ប្រើដៃម្ខាងៗម៉ាស្សាថ្នមៗជារង្វង់លើដើមទ្រូងរបស់អ្នក។ ម៉ាស្សាដើមទ្រូងម្ខាងៗឲ្យបាន ១០ដង។
ផ្សំឱសថធម្មជាតិដោយខ្លួនឯង
– ធាតុផ្សំតែមួយគត់គឺ ប្រេងអូលីវ។
– ដាក់ខ្លួនដេកលើគ្រែ ដោយដាក់ខ្នើយក្រោមខ្នងរបស់អ្នក។ យកប្រេងដាក់លើបាតដៃ រួចឈ្លីលើបាតដៃទាំងពីរចូលគ្នា។ ប្រើដៃម្ខាងៗម៉ាស្សាថ្នមៗជារង្វង់លើដើមទ្រូងរបស់អ្នក។ ម៉ាស្សាដើមទ្រូងម្ខាងៗឲ្យបាន ១០ដង។
ប្រសិនបើអ្នកប្រើប្រេងច្រើនពេក អ្នកអាចយកកន្សែងពោះគោជូតចេញ ប៉ុន្តែត្រូវទុកខ្លះ ព្រោះប្រេងនេះធ្វើឲ្យស្បែករបស់អ្នកកាន់តែតឹងណែនល្អ។ ធ្វើវិធីនេះឲ្យបានយ៉ាងហោចណាស់ ៣ដងជារៀងរាល់ថ្ងៃ នោះវានឹងធ្វើឲ្យដើមទ្រូងរបស់អ្នកកាន់តែតឹងណែនល្អ៕