នេះគឺជាការពិន័យដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងប្រវត្តិកីឡាបាល់ទាត់។ កីឡាករបម្រុងម្នាក់របស់ក្លឹបសុយអែដ Järna Sk បានទទួលកាតលឿងទីពីរ ដែលស្មើនឹងកាតក្រហម ព្រោះតែគេបានផោមក្នុងការប្រកួតមួយ។

អាជ្ញាកណ្តាលបានពន្យល់ថា Adam Lindin Ljungkvist ដែលជាកីឡាករស្លាបបម្រើឆ្វេងមានចេតនាផោម ដើម្បីបំពុលគូប្រកួត។ លោកបានបញ្ជាក់ថា កីឡាករគ្មានសិទ្ធិធ្វើនូវទង្វើបែបនេះទេ។ តែកីឡាកររូបនេះបានអះអាងថា គេពិតជាឈឺពោះមែន រួចក៏ផោមចេញមក ដោយសារទប់មិនបាន។ កីឡាករអាយុ ២៥ ឆ្នាំនេះបាននិយាយថា រូបគេមិនធ្លាប់បានជួបប្រទះនូវការពិន័យដោយសាររឿងផោមនេះទេ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យកីឡានេះមក៕
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!