រឿងពិត ពិតជាគួរឲ្យអស់ សំណើច រកថ្លែងមិនចេញ! ប្រជាជនរបស់សាធារណរដ្ឋ Belarus បានបោះបង់សម្លៀកបំពាក់ ការងារចោល ហើយបែរមកទទួលយក បរិបទការងារថ្មី គឺមកធ្វើការ ក្នុងការិយាល័យ ដោយខ្លួនទទេ គ្មានសម្លៀកបំពាក់ ព្រោះតែ ការនិយាយបញ្ចេញសម្លេងខុស របស់ប្រធានាធិបតី របស់ពួកគេ បន្ទាប់ពីគាត់បាន និយាយប្រាប់ ពួកគេថា «ដោះសម្លៀកបំពាក់ ធ្វើការ»។ នេះបើយោងតាម គេហទំព័រ ibtimes របស់អង់គ្លេស។ រឿងរ៉ាវ ដោះសម្លៀកបំពាក់ ធ្វើការងារនេះ បានកើតឡើងដោយចៃដន្យ និងយល់ច្រឡំ បន្ទាប់ពី លោកប្រធានាធិបតី Alexander Lukashenko បានផ្ដល់នូវបទសុន្ទរកថាមួយ ស្ដីអំពីបច្ចេកវិទ្យា ដោយលោកមានបំណង ប្រជាជនទាំងអស់របស់លោក ឲ្យអភិវឌ្ឍ និងធ្វើការ ប៉ុន្តែ ពាក្យរុស្ស៊ីសម្រាប់ពាក្យថា «អភិវឌ្ឍ» មានសូរសម្លេងស្រដៀងជាខ្លាំង ជាមួយនឹង ពាក្យសម្រាប់ពាក្យថា «ដោះសម្លៀកបំពាក់» ហើយប្រជាជនក៏សម្រេច អនុវត្តតាមអ្វីដែលខ្លួនស្តាប់មិនច្បាស់។
បន្ទាប់ពីបានស្តាប់សុន្ទរកថានេះ ដោយចង់ក្លាយជា ពលរដ្ឋល្អ គោរពតាមថ្នាក់ដឹកនាំ របស់ខ្លួន ប្រជាជនរាប់រយនាក់ បានចែកចាយរូបភាព ចជាច្រើនសន្លឹក ដើម្បីបង្ហាញថា ពួកកំពុងខិតខំ ប្រឹងប្រែងនៅកន្លែងការងារ ជាមួយនឹងឈុតពី កំណើតរបស់ខ្លួន គឺគ្រប់បុគ្គលិកការងារ ទាំងអស់ ដោះសម្លៀកបំពាក់ធ្វើការ ក្នុងការិយាល័យ។ ចំណែក ប្រជាជនមួយចំនួន ជាជនបរទេស មកពីប្រទេសដទៃ ក៏ចូលរួមឧបត្ថម្ភ កម្មវិធីនឹងគេនឹងឯងដែរ ដើម្បីអបអរនូវ ឱកាសដ៏មិនធម្មតានេះ។ - See more at: http://lookingtoday.com/art/2595.html#sthash.rGFoUwDt.dpuf
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!