គួររៀបការឬក៏អត់ អ្នកគួរអានវា


នៅពេលត្រលប់មកផ្ទះយប់មួយពេលដែលប្រពន្ធខ្ញុំកំពុងរៀបចំអាហារពេលល្ងាច ខ្ញុំបានកាន់ដៃនាងហើយនិយាយថា ៖ បងមានរឿងចង់ប្រាប់អូន។ នាងអង្គុយចុះ នុងទទួលទានអាហារយ៉ាងស្ងប់ស្ងាត់។ ម្តងទៀតខ្ញុំសង្កេតឃើញភាពឈឺចាប់ក្នុងកែវភ្នែកនាង។ ភ្លាមៗខ្ញុំមិនដឹងហារមាត់យ៉ាងម៉េច។ ប៉ុន្តែខ្ញុំ ត្រូវតែប្រាប់នាងអោយដឹងពីអ្វីដែលខ្ញុំកំពុងគិត។ ខ្ញុំចង់លែងលះ។ ខ្ញុំលើកប្រធានបទនេះឡើងដោយស្ងប់ស្ងាត់។ នាងហាក់ដូចជាមិនចង់បង្អាក់សំដីរបស់ខ្ញុំ តែនាងបានសួរខ្ញុំដោយសំដីស្រទន់ថា ហេតុអ្វី?
ខ្ញុំព្យាយាមគេចពីសំនួររបស់នាង។ នេះបានធ្វើអោយនាងខឹង។ នាងបានគ្រវែងចង្គឹះ និងស្រែកដាក់ខ្ញុំថា បងមិនមានជាមនុស្សប្រុសនោះទេ! យប់នោះ យើងមិននិយាយរកគ្នាឡើយ។ នាងយំរហូត។ ខ្ញុំដឹងថានាងចង់រកហេតុផលដែលកើតឡើងចំពោះអាពាហ៍ពិពាហ៍របស់ពួកយើង។ ប៉ុន្តែខ្ញុំមិនអាចផ្តល់ចំលើយដ៏សមស្របមួយសំរាប់នាងទេ។ នាងបានបាត់បង់បេះដូងរបស់ខ្ញុំទៅអោយ Jane ។ ខ្ញុំមិនបានស្រលាញ់នាងទៀតឡើយ គឺគ្រាន់តែអាណិតប៉ុណ្ណោះ។
ជាមួយកំហុសដ៏ធ្ងន់ ខ្ញុំបានត្រៀមលិខិតលែងលះដែលបញ្ជាក់ថានាងអាចទទួលបានផ្ទះ ឡាន និងភាគហ៊ុនក្រុមហ៊ុន ៣០%។ នាងមើលហើយក៏ហែកវាចោល។ នារីដែលចំណាយពេល១០ឆ្នាំរបស់នាងជាមួយខ្ញុំបានក្លាយជាមនុស្សចំលែកម្នាក់។ ខ្ញុំសោកស្តាយដែលខ្ជះខ្ជាយពេលវេលានាង ធនធាន និងថាមពលប៉ុន្តែខ្ញុំមិនអាចត្រលប់ទៅរកនាងវិញព្រោះដូចខ្ញុំបាននិយាយពីមុនថាខ្ញុំបានស្រលាញ់ Jane ទៅហើយ។ ចុងក្រោយនាងយំយ៉ាងខ្លាំងចំពោះមុខខ្ញុំ ដែលខ្ញុំមិនធ្លាប់ឃើញពីមុនទេ។ ចំពោះខ្ញុំការយំរបស់នាងគឺពិតជាជួយអោយនាងធូរស្រាល។ គំនិតដែលចង់លែងលះគឺនៅតែមានសំរាប់ខ្ញុំរយះពេលប្រមាណសប្តាហ៍ដែលវាពេលនេះច្បាស់ពិតប្រាកដ។
ថ្ងៃបន្ទាប់ ខ្ញុំត្រលប់មកផ្ទះយឺតបន្តិច និងរកឃើញនាងកំពុងសសេរសំបុត្រអ្វីម៉្យាងនៅលើតុ។ ខ្ញុំមិនបរិភោគអាហារ ហើយដើរសំរង់ទៅរកបន្ទប់និងគេងលក់យ៉ាងឆាប់រហ័ស ពីព្រោះខ្ញុំហត់នឿយពេញមួយថ្ងៃជាមួយJane។ នៅពេលដែលខ្ញុំក្រោកឡើង នាងនៅទីនោះដដែលលើតុកំពុងសរសេរ។ ខ្ញុំមិនចាប់អារម្មណ៍ហើយត្រលប់ទៅ គេងម្តងទៀត។
នៅពេលព្រឹកនាងបានបង្ហាញលក្ខខណ្ឌនៃការលែងលះ។ នាងមិនចង់បានអ្វីទាំងអស់ពីខ្ញុំ ប៉ុន្តែនាងត្រូវការរយះពេល១ខែមុនលែងលះ។ នាងសំណូមពរអោយយើងទាំងពីររក្សាជីវិតរស់នៅដដែលតាមដែលអាចធ្វើបានក្នុងកំឡុងពេល១ខែ។ ហេតុផលរបស់នាងគឺកូនប្រុសរបស់យើងនិងត្រូវប្រលងក្នុងរយះពេល១ខែ ហើយនាងមិនចង់រំខានដល់គេដោយសារការបែកបាក់របស់យើង។
នេះជាកិច្ចសន្យាសំរាប់ខ្ញុំ។ ប៉ុន្តែនាងមានច្រើនជាងនេះ នាងសុំខ្ញុំអោយត្រលប់ទៅបន្ទប់សំលៀកបំពាក់កូនក្រមុំ នៅថ្ងៃរៀបការរបស់យើង។ នាងសុំអោយខ្ញុំបីនាងចេញពីបន្ទប់គេងទៅទ្វារមុខរៀងរាល់ព្រឹករាល់ថ្ងៃក្នុងរយះពេល១ខែ។ ខ្ញុំគិតថានាងឆ្កូតហើយ។ តែចុងក្រោយខ្ញុំយល់ព្រមនឹងសំណើររបស់នាង។
ខ្ញុំប្រាប់ Jane ពីលក្ខខណ្ឌនៃការលែងលះរបស់ខ្ញុំ នាងសើចហើយនិយាយថាវាខុសទំនង។ គ្មានបញ្ហានោះទេនាងឆ្លើយតប នាងត្រូវតែប្រឈមមុខនឹងការលែងលះ។
ភរិយារបស់ខ្ញុំនិង ខ្ញុំមិនមានទំនាក់ទំនងរាងកាយណាមួយទេចាប់តាំង ពីខ្ញុំត្រូវបានសម្តែងគំនិងលែងលះគ្នា យ៉ាងជាក់លាក់។ ហេតុនេះហើយនៅពេលដែលខ្ញុំបីនាងនៅថ្ងៃទីមួយយើងទាំងពីរហាក់ដូចជាមិនរស់រវើក។ កូនរបស់យើងបានទះដៃហើយនិយាយថា ប៉ាប៉ាបីម៉ាក់។ ពាក្យសំដីកូនធ្វើអោយខ្ញុំឈឺចាប់។ ពីបន្ទប់គេងមកកន្លែងអង្គុយខ្ញុំបីនាងបានប្រហែល១០ម៉ែត្រ។ នាងបិទភ្នែក និងនិយាយយ៉ាងស្រទន់ថា កុំប្រាប់កូនយើងថាយើងលែងលះ។ ខ្ញុំងក់ក្បាល ហើយមានអារម្មណ៍ពិបាកចិត្ត។ ខ្ញុំដាក់នាងចុះនៅទ្វារខាងក្រៅ។ នាងក៏ទៅរកចាំឡានក្រុងទៅធ្វើការ។ ខ្ញុំបើកឡានម្នាក់ឯងទៅធ្វើការ។
នៅថ្ងៃទី២ យើងទាំងពីរហាក់ល្អនឹងគ្នាជាងមុន។ នាងគេងលើទ្រូងខ្ញុំ។ ខ្ញុំបានស្រូបក្លិនក្រអូបពីអាវរបស់នាង។ ខ្ញុំបានដឹងថាខ្ញុំមិនបានមើលនារីម្នាក់នេះអស់រយះពេលជាយូរមកហើយ។ខ្ញុំដឹងថានាងមិនមែនក្មេងទៀតឡើយ។ នាងមានស្នាមជ្រួញនៅលើផ្ទៃមុខ សក់នាងប្តូរពណ៍។ អាពាហ៍ពិពាហ៍របស់យើងបានផ្លាស់ប្តូររូបរាងនាង។ រយះពេល១នាទីខ្ញុំឆ្ងល់ថាតើខ្ញុំបានធ្វើអ្វីខ្លះចំពោះនាង។
នៅថ្ងៃទី៤ នៅពេលលើកនាង ខ្ញុំមានអារម្មណ៍ថាមានភាពស្និតស្នាលត្រលប់មកវិញ។ នេះជានារីដែលខ្ញុំធ្លាប់បានផ្តល់អោយនាងរយះពេល១០ឆ្នាំមកហើយ។ នៅថ្ងៃទី៥ និងទី៦ ខ្ញុំចាប់ផ្តើមដឹងថាភាពស្និតស្នាលពីមុនបានកំពុងត្រលប់មកវិញម្តងទៀត។ ខ្ញុំមិនបានប្រាប់ Jane ពីរឿងនេះទេ។ វាកាន់តែស្រួលទៅៗដែលបានបីនាង។ប្រហែលការធ្វើរាល់ថ្ងៃធ្វើអោយខ្ញុំកាន់តែខ្លាំងហើយមើលទៅ។
ព្រឹកមួយនាងព្យាយាមរើសសំលៀកបំពាក់សំរាប់ពាក់។ នាងសាកអស់ច្រើនតែមិនអាចរកបានមួយណាសមសោះ។ នាងដកដង្ហើមធំ រួចនិយាយថាសំលៀកបំពាក់នាងកាន់តែធំទៅៗ។ ភ្លាមៗនោះខ្ញុំចាប់ផ្តើមដឹងថានាងកាន់តែស្គមជាហេតុធ្វើអោយខ្ញុំមានអារម្មណ៍ថាស្រួលបីនាង។ភ្លាមៗនោះវាធ្វើអោយខ្ញុំដឹងថា នាងបៀមទុក្ខសោក ការឈឺចាប់ និងភាពល្វីងជូរចត់ក្នុងចិត្ត។ ខ្ញុំអង្អែលក្បាលនាងថ្នមៗ។
កូនប្រុសរបស់យើងចូលមកក្នុងបន្ទប់ហើយនិយាយថា ប៉ាដល់ពេលបីម៉ាក់ហើយ។ ចំពោះគេ ការឃើញឳពុកបីម្តាយចេញក្រៅមានន័យណាស់សំរាប់ជីវិតគេ។ ប្រពន្ធខ្ញុំធ្វើកាយវិការអោយកូនប្រុសមកជិតហើយអោបគេយ៉ាងណែន។ ខ្ញុំងាកមុខចេញ ព្រោះខ្ញុំខ្លាចខ្ញុំផ្លាស់ប្តូរចិត្តនៅវិនាទីចុងក្រោយ។ បន្ទាប់ខ្ញុំកាន់ដៃនាងហើយដើរចេញក្រៅ មកអង្គុយខាងក្រៅ។ ដៃនាងអោបកខ្ញុំយ៉ាងទន់និងបែបធម្មជាតិ។ ខ្ញុំអោបនាងដូចជាថ្ងៃដែលយើងរៀបការ។
ទំងន់នាងស្រាលខ្លាំងដែលធ្វើអោយខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ នៅថ្ងៃចុងក្រោយខ្ញុំបីនាងក្នុងដៃ ហើយខ្ញុំពិបាកឈានជំហានបំផុត។ កូនរបស់យើងបានទៅសាលារៀនបាត់។ ខ្ញុំអោបនាងយ៉ាងណែន ហើយខ្ញុំសំគាល់ឃើញថាជីវិតរបស់យើងខ្វះភាពស្និតស្នាល។ ខ្ញុំបើកឡានទៅការិយាល័យ ចេញពីឡានដោយមិនបានចាក់សោរទ្វារ។ ខ្ញុំខ្លាចការពន្យារពេលធ្វើអោយខ្ញុំផ្លាស់ប្តូរចិត្ត។ ខ្ញុំដើរទៅលើ។ ខ្ញុំនិយាយទៅកាន់ Jane ថាខ្ញុំមិនចង់លែងលះទៀតទេ។
នាងសំលឹងខ្ញុំហើយទះថ្ងាសខ្ញុំ។ តើអ្នកមានក្តៅខ្លួនទេ? នាងសូរ។ ខ្ញុំយកដៃនាងចេញ។ សុំទោស Jane ខ្ញុំនិយាយហើយថាខ្ញុំមិនលែងលះទេ។ ជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំគួរអោយធុញទ្រាន់ដោយសារខ្ញុំនិងនាងមិនអោយតំលៃគ្នា មិនមែនយើងឈប់ស្រលាញ់គ្នានោះទេ។ ពេលនេះខ្ញុំដឹងថាខ្ញុំបីនាងក្នុងផ្ទះនៅថ្ងៃរៀបការ ខ្ញុំត្រូវតែបីនាងរហូតដល់ជីវិតចុងក្រោយ។ Jane ហាក់ដូចជាភ្ញាក់ខ្លួន។ នាងទះខ្ញុំមួយកំប្លៀង បន្ទាប់មកដើរចេញទាំងទឹកភ្នែក។ ខ្ញុំរត់ចុះក្រោមហើយបើកឡានទៅហាងផ្កា ទិញផ្កាសំរាប់ប្រពន្ធរបស់ខ្ញុំ។ អ្នកលក់សួរថាតើត្រូវការសរសេរសារទេ? ខ្ញុំញញឹមហើយសរសេរវា។ បងនឹងបីអូនរាល់ព្រឹករហួតដល់ពេលយើងស្លាប់។
ពេលល្ងាច ខ្ញុំមកដល់ផ្ទះ ជាមួយបាច់ផ្កានៅក្នុងដៃ ទឹកមុខញញឹម។ ខ្ញុំរត់ទៅខាងលើ ហើយរកឃើញថាប្រពន្ធខ្ញុំស្លាប់នៅលើគ្រែ។ ប្រពន្ធរបស់ខ្ញុំបានតស៊ូជាមួយនឹងជំងឺមហារីករយះពេលជាច្រើនខែ តែខ្ញុំរវល់តែជាមួយ Jane ទើបមិនបានសំគាល់។ នាងដឹងថានាងនឹងស្លាប់ឆាប់ៗ នាងចង់អោយខ្ញុំរក្សាអាកប្បកិរិយាវិជ្ជមានចំពោះមុខកូនប្រុសយើង ក្នុងករណីលែងលះយ៉ាងហោចណាស់ក៏អាណិតកែវភ្នែកមួយគូររបស់កូនយើង…..ខ្ញុំស្រលាញ់ប្តីខ្ញុំ…..
ជីវិតរបស់អ្នកគឺជាអ្វីដែលកើតឡើងដោយសារទំនាក់ទំនង។ វាមិនមែនជាសោតវិមាន ឡាន ទ្រព្យសម្បតិ្ត ឬប្រាក់នោះទេ។ ការបង្កើតបរិយាកាសល្អៗដើម្បីសុភមង្គលសំរាប់ខ្លួនឯង។
ចូរស្វែងរកពេលវេលាសំរាប់ប្តីប្រពន្ធអ្នក និងធ្វើរឿងតិចតួចសំរាប់គ្នាដើម្បីបង្កើនភាពស្និតស្នាល។ តើអ្នកមានជីវិតអាពាហ៍ពិពាហ៍ដែលមានសុភមង្គលពិតហើយឬនៅ?
ប្រសិនបើមិន ចែករំលែកសារនេះ គ្មានអ្វីកើតឡើងចំពោះអ្នកឡើយ។
ប្រសិនបើអ្នកចែករំលែកសារនេះ អ្នកប្រហែលជាអាចថែរក្សាជីវិតគូមួយ។ មានមនុស្សជាច្រើនបរាជ័យព្រោះមិនដឹងថាភាពស្និតស្នាលមានសារៈសំខាន់ចំពោះគេ។
***សូមចុចទីនេះ ដើម្បី Subscribe Youhttps://www.youtube.com/channel/UCZRgtOVKhNb1i7KDiFI7ZqATube Chanhttps://www.youtube.com/channel/UCZRgtOVKhNb1i7KDiFI7ZqAnel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!