អាការៈតឹងច្រមុះកើតមានឡើង
នៅពេលដែលជាលិកា និង សសៃឈាមនៅក្នុងច្រមុះ ក្លាយជាហើម ប៉ោង ជាមួយនឹងសារធាតុរាវជាច្រើន
ដែលវាអាចនឹងបណ្តាលអោយអ្នកមានអារម្មណ៍ថា តឹងណែននៅ ក្នុងច្រមុះ។ អាការៈតឹងច្រមុះនេះ
ក៏អាចកើតឡើងបានដោយសារតែ ជំងឺផ្តាសាយ,
គ្រុនផ្តាសាយ, ការ មានប្រតិកម្មជាមួយនឹងធូលីដី,
លំអងផ្កា ឬ ក៏រោមរបស់សត្វចិញ្ចឹម ឬ ក៏វាអាចជាការឆ្លើយតបទៅនឹង
សារជាតិដែលបង្កការរលាក មានដូចជាផ្សែងបារីជាដើម។ មានមនុស្សមួយចំនួន បានមានអាការៈតឹង
ច្រមុះនេះជារុំារ៉ៃ ដោយមិនមានមូលហេតុណាច្បាស់លាស់ ហើយស្ថានភាពនេះ ត្រូវបានគេស្គាល់ថា
ការរលាកច្រមុះ ដោយមិនបង្កឡើងដោយសារប្រតិកម្មអាលែហ្សី។ ការតឹងច្រមុះ អាច
ឬ មិនអាចកើត មានរួមជាមួយនឹង ការហូរសារធាតុរាវ ឬ ហៀរសំបោរ ចេញពីក្នុងច្រមុះ
។
ជាធម្មតា អាការៈតឹងច្រមុះ
គឺគ្រាន់តែជាការរំខានមួយប៉ុណ្ណោះ សម្រាប់កុមារដែលមានអាយុច្រើន បន្តិច និង
មនុស្សពេញវ័យ។ ប៉ុន្តែបញ្ហានៃការតឹងច្រមុះនេះ អាចនឹងមានសភាពធ្ងន់ធ្ងរចំពោះកុមារតូចៗ
ដែលជាលទ្ធផល ពួកគេអាចនឹងមានការពិបាក ក្នុងការបៅ ឬ ដកដង្ហើម។
ការតឹងច្រមុះ
ឬ ការហៀរសំបោរ ជាធម្មតាវាអាចគ្រាន់តែជាបញ្ហារំខានមួយ ប៉ុន្តែវាអាចជាសញ្ញា
នៃ បញ្ហាដែលមានសភាពធ្ងន់ធ្ងរជាងនេះ ហើយវានឹងកាន់តែមានភាពគ្រោះថ្នាក់ចំពោះកុមារតូចៗ។
ធ្វើការទំនាក់ទំនង
ទៅកាន់គ្រូពេទ្យប្រសិនបើ៖
រោគសញ្ញារបស់អ្នកនៅបន្តមាន
ច្រើនជាងរយៈពេល ១០ថ្ងៃ។
អ្នកមានគ្រុនក្តៅខ្លាំង
ជាពិសេស ប្រសិនបើវាមានរយៈពេលយូរជាង ៣ថ្ងៃ។
សារធាតុរាវដែលហូរចេញពីច្រមុះរបស់អ្នក
មានពណ៌បៃតង និង កើតមានរួមជាមួយនឹង ការឈឺ ចាប់នៅក្នុងច្រមុះ ឬ មានគ្រុនក្តៅ។
នេះប្រហែលអាចជាសញ្ញា នៃការបង្ករោគ របស់ពពួកបាក់តេរី ។
អ្នកមានជំងឺហឺត
ឬ ជំងឺហើមសួត ។
មានឈាមធ្លាក់លាយមកជាមួយ
សារធាតុរាវដែលហូរចេញពីក្នុងច្រមុះ ឬ បន្តមានការហូរ សារធាតុរាវថ្លា ចេញពីក្នុងច្រមុះ
បន្ទាប់ពីអ្នកមានការរងប៉ះទង្គិចក្បាល៕