តោះ​ មើល​ SE មាន​អ្វី​ពិសេស​


កាលពីយប់មិញម៉ោង 12 រំលងអាធ្រាតក្រុមហ៊ុន Apple បានធ្វើព្រឹត្តិការណ៍បង្ហាញនៅឧ​បករណ៍ជំនាន់ថ្មីរបស់ខ្លួនគឺ iPhone SE ដែលមានរាងតូចជាងមុនអេក្រង់តឹ្រមតែ 4អីុញតែប៉ុណ្ណោះ ។ ឥលូវនេះយើងសូមនាំអារម្មណ៍លោកអ្នកមកមើលលក្ខណៈសម្បត្តិរបស់វាខាងក្រោម៖ 
រចនាបទខាងក្រៅ 

ចំពោះ iPhone SE នេះ មានរូបរាង ស្រដៀងទៅនឹង iPhone 5s ដែរ ដោយវាគ្រាន់តែ មានពណ៌មួយបន្ថែម ទៀតប៉ុណ្ណោះ គឺពណ៌ផ្កាឈូកមាស ឬ Rose Gold និងពណ៌ដូចមុន ពណ៌ប្រផេះខ្មៅ,​ ពណ៌សទឹកប្រាក់ និងពណ៌ទឹកមាស។ អេក្រង់ទំហំ 4 អ៊ីញរបស់ iPhone SE នេះ, អាចបង្ហាញរូបភាព​ បានក្នុងកម្រិត 1136 x 640 ភិចសែល, មានដង់ស៊ីតេ អេក្រង់ 326 ppi ។

ចំពោះផ្នែកគ្រឿងម៉ាស៊ីនខាងក្នុងវិញ

iPhone SE នេះ បំពាក់មកជាមួយនូវបន្ទះឈីប A9 ប្រភេទ 64bit អមជាមួយ បន្ទះឈីបជំនួយ M9 មានមុខងារ Always-on “Hey Siri”, អាចធ្វើឲ្យ ថាមពលថ្មកាន់តែបានយូរ, LTE ដំនើរការលឿនជាងមុន, Wi-Fi ក៏ដើរលឿនជាងមុន, មាន Bluetooth 4.2 និងដំនើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS9.3 ។ ហើយ Apple បានអះអាងថា វាអាចដំនើរការលឿនជាង iPhone 5s ប្រមាណ 50 ភាគរយ។ សម្រាប់កាមេរ៉ាក្រោយរបស់ iPhone SE មានទំហំ 12 មេហ្គាភិចសែល, ភ្ជាប់មកជាមួយមុខងារ Focus Pixels, Retina Flash, Live Photos, អាចថតវីដេអូបានដល់កម្រិត 4K, ថតវីដេអូទំហំ 1080 ភិចសែលក្នុងល្បឿន 60 frame ក្នុងមួយវិនាទី និង Slo-motion ដល់ល្បឿន 240 frame ក្នុងមួយវិនាទី ។ 



សម្រាប់តម្លៃដាក់លក់ លើទីផ្សារសហរដ្ឋអាមេរិច វាមានតម្លៃប្រមាណ 399 ដុល្លារសម្រាប់អង្គផ្ទុកទិន្នន័យ 16GB និង 499 ដុល្លារ សម្រាប់អង្គផ្ទុកទិន្នន័យ 64GB ហើយនឹងមានដាក់លក់លើទីផ្សារនាចុងខែមីនានេះ ដែលយើងក៏អាចធ្វើការកុម៉្មង់បានចាប់ពីថ្ងៃទី 24មីនា នេះតទៅ។ ចំពោះទីផ្សារប្រទេសកម្ពុជាយើងវានឹងមកដល់នៅក្នុងអំឡុងខែមេសាខាងមុខនេះផងដែរ ។