អារម្មណ៏ចង់រួមភេទជារឿងមួយធម្មតាបំផុតសម្រាប់បុរសៗ ប៉ុន្តែប្រសិនបើអត់មានដៃគូទេ បុរសៗភាគច្រើនតែងតែលេងប្រដាប់ភេទខ្លួនឯងដើម្បីសម្រេចចំណង់តណ្ហា។
ចំពោះការរួមភេទជាមួយមិត្តស្រីរបស់អ្នកវិញ រឿងដំបូងដែលអ្នកគួរតែដឹង ថាតើនាងគ្រប់អាយុអាចរួមភេទបានហើយឬនៅ? ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់នាង ហើយជាអំពីមួយដែលខុសនឹងច្បាប់ថែមទៀត។ ដូច្នេះ សូមកុំធ្វើរឿងបែបនេះ ជាពិសេសប្រសិនបើនាងមិនចង់។ ហើយ ប្រសិនបើអ្នកសង្កេតឃើញថា នាងតែងតែផ្លាស់ប្តួរប្រធានបទរហូត ពេលណាដែលអ្នកនិយាយអំពីការរួមភេទ នេះបញ្ជាក់ថា នាងរុញរានឹងការនិយាយអំពីប្រធានបទមួយនេះ ឬមិនទាន់ចង់រួមភេទជាមួយអ្នកនៅពេលនេះ។
សម្រាប់មនុស្សស្រីដែលទើបនឹងពេញក្រមុំតែងតែមានការព្រួយបារម្ភខ្លាំងបំផុតនៅពេលរួមភេទដំបូង។ ដូច្នេះ ត្រូវដឹងថាមនុស្សស្រីជាច្រើនភ័យខ្លាចនឹងភាពឈឺចាប់ ដែលបណ្តាលមកពីការរួមភេទ។
សរុបមក អ្វីដែលសំខាន់ត្រូវចេះគោរពការចង់បានរបស់នាង។ ប្រសិនបើអ្នកនៅតែចង់រួមភេទជាមួយនាងខានមិនបាន ហេតុអ្វីមិនឲ្យនាងអង្គុយចុះ រួចនិយាយប្រាប់នាងថា អ្នកពិតជាចង់រួមភេទជាមួយនឹងនាង និងសួរបញ្ជាក់នាងយ៉ាងច្បាស់ពីអារម្មណ៏របស់នាងចំពោះរឿងនេះ។ កុំដាក់សម្ពាធ ឬបង្ខំចិត្តឲ្យនាងថា យល់ព្រមឲ្យសោះ។
ម្យ៉ាងវិញទៀត តើអ្នកធ្លាប់សាកល្បងថើប និងស្ទាបអង្អែលថ្នាក់ថ្នមនាង ដើម្បីស្វែងយល់ពីអារម្មណ៏របស់នាងចំពោះភាពស្និតស្នាលខាងរាងកាយដែរទេ? ចាប់ផ្តើមសកម្មភាពយឺតៗ ដើម្បីធ្វើឲ្យនាងមានអារម្មណ៏ស្និតស្នាលជាមួយអ្នក ហើយលែងលែងភ័យខ្លាចជាមួយនឹងការរួមភេទទៀត៕