♈️Aries(ថ្ងៃ២១ ខែមិនា ដល់ ថ្ងៃ២០ ខែមេសា): ចំពោះស្នេហាទោះបីជាមិនចូលចិត្តសាំញាុំ តែផ្ទៃមុខបង្ហាញឲឃើញច្បាស់ដោយ ស្បថថាដាច់ខាតមិនត្រឡប់រកអ្នកចាស់ប៉ុន្តែក្នុងចិត្តទន់ជ្រាយបំផុត ធ្លាប់គិតថាបើសិនមនុស្សខ្លួនស្រឡាញ់ចាកចេញពីជីវិតរបស់ខ្លួន គឺត្រូវចាប់ផ្តើមរស់នៅក្នុងជីវភាពឯការ គ្មានស្នេហា មិនដឹងថាខ្លួនអាចទម្លាប់បានឬអត់ ហើយក៏ចាប់ផ្តើមនឹកឃើញអ្នកចាស់ដោយមិនដឹងខ្លួន បន្ទាប់មកនឹកឃើញទង្វើល្អរបស់អ្នកចាស់ ចិត្តក៏ចាប់ផ្តើមឈឺ ព្រោះតែស្នាមរបួសដែលអ្នកចាស់បានបន្សល់ទុក។
♉️Taurus(ថ្ងៃ២១ ខែមេសា ដល់ ថ្ងៃ២១ ខែឧសភា): មានពេលខ្លះ ស្រាប់តែគ្មានភាពជឿជាក់ គ្មានភាពក្លាហាន ធ្វើពុតដូចខ្លួនឯងរីករាយ ព្រោះរឿងបន្តិចបន្តួចក៏អាចយំបាន។ ព្រោះតែជា Taurus ទើបប្រច័ណ្ឌច្រើន មិនថាជាគូស្នេហ៍ ឬមិត្តជិតស្និទ ទោះបីជាខ្លួនមិនសប្បាយចិត្ត ក៏នៅតែបន្តធ្វើឲអ្នកនៅជំវិញខ្លួនរីករាយ សុខចិត្តដើម្បីមនុស្សដែលខ្លួនស្រឡាញ់ប្តូរចរិកខ្លួនឯង ខ្វល់ពីគេគ្រប់ពេល ក៏មិនងាយនឹងសុំគេចែកផ្លូវដែរ។
♊️Gemini(ថ្ងៃ២២ ខែឧសភាដល់ ថ្ងៃ២១ ខែមិថុនា): ពេលដែលនៅនឹងមុខយើងតែងតែរីករាយ មិនចូលចិត្តយករឿងដែលមិនសប្បាយចិត្តប្រាប់អ្នកដទៃ ឬបង្ហាញឲឃើញ មិនដែលឲយើងឃើញទឹកភ្នែកសូម្បី១ដំណក់ សុខចិត្តអង្គុយយំម្នាក់ឯង ព្រោះតែខ្លាចត្រូវឈឺចាប់ដោយសារគេបោះបង់ មានតែទ្រាំម្នាក់ឯង ហើយពិតជាខ្លាចត្រូវមានគេជំនួសមិនថាមិត្តភាព ឬស្នេហា គឺមិនចង់ឲខ្លួនឯងត្រូវគេមើលរំលង ចូលចិត្តឲគេគិតថាខ្លួនឯងរឹងមាំ រីករាយជានិច្ច ទោះបីបែកបាក់ក៏អ្វីគ្រប់យ៉ាងនៅដដែល ការចងចាំមិនភ្លេច។
♋️Cancer(ថ្ងៃ២២ ខែមិថុនា ដល់ ថ្ងៃ២២ ខែកក្កដា): មានភាពរឹងក្បាលចំពោះស្នេហា មិនថាផែនដីទៅជាយ៉ាងណា ក៏ការស្រឡាញ់នៅតែដដែលមិនផ្លាស់ប្តូរ មានចិត្តជ្រាលជ្រៅ ទោះបីជាមាត់មិនសូវស្តី ប៉ុន្តែនៅតាមមើលរាល់ទង្វើររបស់អ្នក អារម្មណ៍ទី៦ របស់តារានិករនេះពិតជាអស្ចារ្យ ដាច់ខាតកុំក្បត់ពួកគេឲសោះ ពួកគេនឹងចាំរៀងរហូត។ ទោះបីជាទទួលរងនូវការរឈឺចាប់ ក៏សុខចិត្តខ្ចប់វាទុក ខ្លាចភាពឯកា ខ្លាចមនុស្សដែលខ្លួនស្រឡាញ់បាត់បង់ ខ្លាចខ្លួនឯងពឹងផ្អែកលើគេខ្លាំងពេក ទើបធ្វើមិនសូវខ្វល់។
♌️Leo(ថ្ងៃ២៣ ខែកក្កដា ដល់ ថ្ងៃ២២ ខែសីហា): ដឹងការពិតគ្រប់យ៉ាង តែធ្វើពុតជាមិនដឹង ខ្លាចបាត់បង់ ខ្លាចលាគ្នា ចុងក្រោយទ្រាំលែងបាន មានតែពួននៅកន្លែងមួយពិបាកចិត្តម្នាក់ឯង។ តារានិករនេះមិនសាវាគ្រាន់តែមិនងាយនឹងថាស្រឡាញ់។ ពេលមានស្នេហាប្រែខ្លួនជាល្ងង់ សូម្បីតែផ្លូវក៏ភ្លេចអស់ដែរ មិនដឹងធ្វើយ៉ាងណាទើបអ្នកសប្បាយចិត្ត។ បើស្រឡាញ់គឺខ្វល់ច្រើន បារម្មណ៍មនុស្សដែលខ្លួនស្រឡាញ់គ្រប់យ៉ាង រហូតដល់ការយកការលេងសើចរបស់មនុស្សខ្លួនស្រឡាញ់ទុកជាការពិត។
♍️Virgo(ថ្ងៃ២៣ ខែសីហា ដល់ ថ្ងៃ២៣ ខែកញ្ញា): ចំពោះស្នេហាយកចិត្តទុកដាក់ចំពោះអារម្មណ៍ មិនងាយនឹងបង្ហាញពីគំនិតរបស់ខ្លួន ដែលធ្វើឲដៃគូមានអាម្មណ៍ថាត្រូវបានខ្លួនមើលរំលង អាចអធ្យាស្រ័យឲគូស្នេហ៍ម្តងហើយម្តងទៀត ដឹងហើយថាអ្នកដទៃនិយាយកុហកនៅធ្វើពុតស្របតាម យកការឈឺចាប់ទាំងប៉ុន្មានដាក់ខ្លួន គ្មានអ្នកណាដឹងថាគេយំឡើយប្រសិនបើអ្នកឃើញគេយំរហូត នោះអ្នកច្បាស់ជាមនុស្សម្នាក់ដែលធ្វើឲគេចាំជាប់ក្នុងចិត្ត។
♎️Libra(ថ្ងៃ២៤ ខែកញ្ញា ដល់ ថ្ងៃ២៣ ខែតុលា): ឲតែយល់ថាអ្វីល្អ តែងឲទៅមនុស្សជាទីស្រឡាញ់ តែងជួយគិតដល់អ្នកដែលគេស្រឡាញ់មិនដែលចង់បានអ្វីតបស្នង គ្រាប់តែចង់ឲអ្នកសប្បាយចិត្ត។ មិនចូលចិត្តពឹងផ្អែកអ្នកដទៃ បើអ្នកគឺជាមនុស្សដែលគេចង់ពឹងផ្អែក សូមកុំធ្វើឲគេអស់សង្ឃឹម។ ផ្ទៃមេឃរបស់តារានិករនេះមិនងាយនឹងមានអ្នកណាដើរចូលទេ បើសិនជាដើរចូលហើយ សូមកុំងាយចាកចេញព្រោះអ្នកបានធ្វើអោយមានចន្លោះដែលមិនងាយនឹងសះស្បើយ។ ពូកែធ្វើពុតទន់ជ្រាយច្បាស់ណា់ទែខំប្រឹងធ្វើរឹងមាំ ញញឹមទប់ទឹកភ្នែកខ្លួនឯង។
♏️Scorpio(ថ្ងៃ២៤ ខែតុលាដល់ ថ្ងៃ២២ ខែវិច្ឆិកា): ទោះបីជាមនុស្សមួយពិភពលោកជំទាស់ក៏ចិត្តមិនផ្លាស់ប្តូរមិនថាផ្លូវដើរទៅមុខពិបាកយ៉ាងណា ក៏នៅតែកំដរអ្នករហូតមិនត្អូញថាហត់ទេ។ មានអ្វីពិបាកចិត្ត មិននិយាយាចេញមក ទម្លាប់នឹងការឈឺចាប់ទម្លាប់នឹងការស្ងៀមស្ងាត់បើសិនជាគេមិនខ្វល់នឹងអ្នក ការពិតគេត្រូវទទួលរងការឈឺចាប់ដ៏ជ្រៅទៅហើយ។ សេចក្តីស្នេហារបស់តារានិករនេះដាច់ខាតមិនឲមានការបោកប្រាស់និងលាក់ពុតបន្តិចសោះជាពិសេសការស្និទស្នាល រវាងអ្នកនិង អ្នកផ្សេង។
♐️Sagittarius(ថ្ងៃ២៣ ខែវិច្ឆិកា ដល់ ថ្ងៃ២១ ខែធ្នូ): មិនចូលចិត្តការឈ្លោះប្រកែក សុខចិត្តទ្រាំមិននិយាយអ្វីទាំងអស់ពេលដែលខឹងម្តងៗ ខួរក្បាលទទេស្អាត។ មិនងាយនឹងស្រឡាញ់អ្នកណា ពេលដែលស្រឡាញ់មិនងាយនឹងដកចិត្តគ្រាន់តែការបារម្មណ៍បន្តិចបន្តួចពីអ្នក ក៏អាចធ្វើឲសប្បាយចិត្តពេញមួយថ្ងៃ។
♑️Capricorn(ថ្ងៃ២២ ខែធ្នូ ដល់ ថ្ងៃ២០ ខែមករា): បើសិនជាស្រឡាញ់អ្នកណាម្នាក់ភាគច្រើនលាក់ទុកក្នុងចិត្ត មិនបង្ហាញឲដឹងទេ ចូលចិត្តការពារខ្លួនឯងយ៉ាងជិត ព្រោះតែខ្លាចត្រូវឈឺចាប់។ បើសិនស្រឡាញ់ហើយនោះ ក្នុងចិត្តហើយនឹងខួរក្បាល អាចដាក់បានតែម្នាក់នោះតែប៉ុណ្ណោះ ហើយអ្នកតែងតែនៅលំដាប់ទី១ជានិច្ច ក៏ព្រោះតែបែបនេះសុខចិត្តលះបង់ច្រើនចំពោះស្នេហា។
♒️Aquarius(ថ្ងៃ២១ ខែមករា ដល់ ថ្ងៃ១៩ ខែកុម្ភះ): មិនសូវយល់ច្បាស់ពីជម្រៅចិត្តខ្លួនឯង ពេលនេះចង់ចែកផ្លូវគ្នា ១នាទីក្រោយថាមិនចាំបាច់ទេ ប៉ុន្តែរឿងស្នេហាចំពោះតារានិករនេះ មិនប៉ុន្មានទេព្រោះពួកគេភាគច្រើនគិតពីមិត្តភាព និងគ្រួសារសំខាន់ជាង តែស្ទាក់ស្ទើរចង់ឲគេកំដរ តែនៅបារម្មណ៍ខ្លាចស្និទនឹងគេពេកត្រូវគេធុញ ដោយសារតែស្រឡាញ់គេពេក សុខចិត្តធ្វើខ្លួនមិនខ្វល់ ចុងក្រោយក៏បាត់បង់ ស្តាយក្រោយរាល់ការព្រួយបារម្មណ៍ដែលមិនបានប្រាប់។
♓️Pisces(ថ្ងៃ២០ ខែកុម្ភះ ដល់ ថ្ងៃ២០ ខែមិនា): បារម្មណ៍ពីគេពេក មានតែឈឺធ្វើបាបខ្លួនឯង អ្នកដែលធ្លាប់ល្អជាមួយក៏ចាប់ផ្តើមបាត់ទៅ។ បើសិនជាគេមិនស្រឡាញ់អ្នក គេមិនខ្វល់ឡើយថាអ្នកធ្វើអ្វីខុសឬត្រូវ ហើយមិនខឹងនឹងអ្នក រំអួយដាក់អ្នកដែរ។ មានមនុស្សមួយចំនួនយល់ថាតារានិករនេះសាវា ប៉ុន្តែក៏មិនដែលបោកប្រាស់មនោសញ្ចេតនាគេដែរ ព្រោះតារានិករនេះអាចនឹងប្រើបេះដូង ២០០% ទៅស្រឡាញ់អ្នក ទោះបីជាដឹងថាគ្មានការតបស្នង៕
