មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Bin Laden) បានរាយរាប់នៅក្នុងលិខិត និងឯកសារ ផ្សេងទៀតអំពីចំនួនទឹកប្រាក់ដែលយ៉ាងណោចណាស់ ២៩ លានដុល្លារនៃមូលនិធិ និងទ្រព្យ សម្បត្ដិរបស់លោក គួរតែត្រូវបែងចែកឱ្យស្មើក្រោយពីការស្លាប់របស់លោក ក្នុងនោះភាគច្រើន គឺប្រើសម្រាប់បន្ដ Jihad សកល។
មានលិខិតមួយ - ជាផ្នែកមួយនៃឯកសារសម្ងាត់ទាំង ១១៣ ត្រូវបានយកដោយនៅក្នុងការ វាយឆ្មក់ដោយកងកម្លាំងពិសេសឆ្នាំ ២០១១ របស់សហរដ្ឋអាមេរិកដែលសម្លាប់ប៊ិនឡាដិន - ត្រូវបានរៀបរាប់ដោយមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកថាជាអ្វីដែលពួកគេជឿថាជាឆន្ទៈចុងក្រោយ។
រ៉យទ័រ និង ទូរទស្សន៍ ABC បានផ្ដល់នូវការចូលមើលទិន្នន័យក្នុងលិខិតនោះដោយផ្ដាច់មុខ ដែលវាត្រូវបានបកប្រែពីភាសាអារ៉ាប់ ហើយប្រកាសដោយទីភ្នាក់ងារស៊ើបការណ៍អាមេរិក។
ឯកសារមួយ ជាកំណត់ត្រាដោយដៃ បានសរសេរថា មន្ត្រីភ្នាក់ងារចារកម្មអាមេរិកជឿថា ពួកសកម្មប្រយុទ្ធអារ៉ាប៊ីសាអូឌីតជាអ្នករៀបរៀងនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយដាក់ចេញ នូវរបៀបដែលគាត់ចង់ចំណាយ ២៩ លានដុល្លារ នៅក្នុងប្រទេសស៊ូដង់។
១% នៃ ២៩លានដុល្លារ លោកបានសរសេរថាគួរផ្ដល់ទៅឱ្យ Mahfouz Ould Al-Walid ជាសកម្មប្រយុទ្ធអាល់កៃដាជាន់ខ្ពស់ម្នាក់ដែលបានប្រើឈ្មោះ guerre ក្នុងទីក្រុង Abu Hafs al Mauritani ។ ប៉ុន្ដែ លោក Al-Walid បានទទួលចន្លោះពី ២០ ០០០ ទៅ ៣០ ០០០ដុល្លារពីវា។
ប៊ីនឡាដិនរស់នៅក្នុងប្រទេសស៊ូដង់អស់រយៈពេល ៥ ឆ្នាំ រហូតដល់លោកត្រូវបានស្នើឱ្យចាក ចេញនៅក្នុងខែឧសភាឆ្នាំ ១៩៩៦ ដោយរដ្ឋាភិបាលស្ថិតក្រោមសម្ពាធពីសហរដ្ឋអាមេរិក។
១%ផ្សេងទៀត គួរតែបានផ្តល់ឱ្យទៅសហការីទី ២ គឺ វិស្វករ Abu Ibrahim al-Iraqi Sa'ad ដោយសារតែគាត់ជួយបង្កើតក្រុមហ៊ុនដំបូងរបស់ប៊ិនឡាដិនៅស៊ូដង់ គឺក្រុហ៊ុន Wadi al-Aqiq Co. ។ Bin Laden បានជំរុញឱ្យសាច់ញាតិជិតស្និទ្ធរបស់គាត់ប្រើលុយដែលនៅសល់គាំទ្រ ដល់សង្គ្រាមសាសនា។
