របៀប​មើល​អតចរិត​មនុស្ស​តាម​រយៈ​ក្រយៅមេដៃ​

ក្នុងការសិក្សាតាមបែប វិទ្យាសាស្រ្ដទំនើបមួយ ដែលគេហៅថា dermatoglyphic អាចធ្វើឲយើងអាចដឹងពីអត្តចរិក និងបុគ្គលិកលក្ខណៈ របស់យើងតាមរយៈស្នាមឆ្នូតៗនៅលើ ក្រយ៉ៅដៃរបស់យើងបាន។

– ឆ្នូតរង្វិលជុំ៖ អ្នកមានឆ្នូតក្រយ៉ៅដៃរបៀបនេះ ភាគច្រើនជាមនុស្សដែ លចូលចិត្ដជួយយកអាសារគេ ចិត្ដល្អ និងមានភាពរហ័សខា ងរាប់អានមិត្តភក្ដិថ្មី។ ពួកគេភាគច្រើនមានសុខភាពល្អ ទោះបីជាកាលពីតូចៗមក ឧស្សាហ៍មានជម្ងឺក៏ដោយ។ ម្យ៉ាងវិញទៀត មនុស្សក្រយ៉ៅដៃបែបនេះ មានចិត្តទន់ជ្រាយ និងមានការស្រមើស្រមៃខ្ពស់។

1

– ឆ្នូតខ្សែកោង៖ អ្នកមានឆ្នូតប្រភេទនេះ ភាគច្រើនជាមនុស្សមាន ថាមពលពោរពេញទៅដោយទំ នុកចិត្តលើខ្លួនឯងខ្ពស់ មិនទន់ជ្រាយ។ ពួកគេជាមនុស្សមាន ទេពកោសល្យ និងពូកែខាងធ្វើការងារអ្វីមួយ។ អ្វីដែលគេសម្រេចចិត្តធ្វើ ហើយគឺត្រូវតែធ្វើឲបាន ទោះបីជាមានការរារាំង យ៉ាងណាក៏ដោយ ក៏គេមិនប្ដូរចិត្ត។ ពួកគេចូលចិត្តសិល្បះព្រមទាំងមាន ភាពស្មោះត្រង់ជាមួយ មិត្តភក្ដិថែមទៀតផង។

2

– ឆ្នូតខ្យល់កួច៖ អ្នកមានឆ្នូតខ្យល់កួចភាគច្រើន ជាមនុស្សឆាប់ឆេវឆាវ។ ពួកគេមិនមានទំនុកចិត្ត លើខ្លួនគ្រប់គ្រាន់ ព្រមទាំងចូលចិត្តគិតច្រើន និងពូកែលាក់អារម្មណ៏មិនឲអ្នកណាដឹង។ ទោះជាដឹងរឿងអ្វីមួយហើយ ក៏ដោយក៏ពួកគេនៅ តែមានការសង្ស័យ គិតពីនេះពីនោះបែក ជាអូរហូរជាស្ទឹងមិនចេះចប់។

ពួកគេមានចរិតលក្ខណះមួយដ៏រញ៉េរញ៉ៃ សូម្បីតែពេលខ្លះក៏ពួកគេមិនយល់ពីខ្លួនពួកគេដែរ។

3


ប្រភព៖ 9gag