សញ្ញា 8 យ៉ាង ដែល​បញ្ជាក់​ថា​មាន​ពពួក​ប៉ារ៉ាស៊ីត​នៅ​ក្នុង​ខ្លួនអ្នក!

ពពួកប៉ារ៉ាស៊ីត គឺសំដៅទៅលើ ពពួកព្រូន តេនញ៉ា (ប៉ារ៉ាស៊ីត ខាងក្នុង) ដែលវា ជាទូទៅ រស់នៅក្នុង ប្រព័ន្ធរំលាយ របស់មនុស្សយើង។ ហើយការ ដែលនាំ អោយកើតមាន ពពួកនេះ នៅក្នុងខ្លួន មនុស្សនេះដែរ គឺដោយសារ តែការបរិភោគ អាហារដោយ មិនមាន អនាម័យ ឆៅ ជាដើម។
Cover
យ៉ាងណាមិញ តើប្រិយមិត្ត ទាំងអស់គ្នា ដឹងទេ ថាតើ ធ្វើយ៉ាងណា ទើបដឹងថា មានពពួក ប៉ារ៉ាស៊ីត នៅខ្លួនរបស់ យើងទៅ? ខាងក្រោមនេះ គឺជារោគសញ្ញា ទាំង 8 ដែលបញ្ជាក់ថា ក្នុងខ្លួនអ្នក មានពពួក ប៉ារ៉ាស៊ីត !!!
  • ទល់លាមក ឬរាគ
  • អស់កម្លាំង
  • មានកន្ទួល នៅលើស្បែក
  • សង្គាតធ្មេញនៅពេលគេង
  • ស្លេកស្លាំង (ខ្វះជាតិដែក)
  • គេងមិនងាយលក់ ហើយឧស្សាហ៍ក្រោកនៅពេលយប់
  • ញ៉ាំហើយនៅតែមិនឆ្អែត
  • ឈឺសាច់ដុំ និងសន្លាក់






ដូចនេះ ប្រសិនបើ មិត្តអ្នកអាន ទាំងអស់គ្នា មានរោគសញ្ញា ទាំងប៉ុន្មាន ខាងលើនេះនោះ សូមប្រញាប់ រកថ្នាំ ព្យាបាល ឬលេបថ្នាំ ទំលាក់ សត្វល្អិត ហើយដើម្បី ធានាសុវត្ថិភាព ខ្ពស់នោះ គួរតែពិគ្រោះ ជាមួយនឹង គ្រូពេទ្យ៕