បវរកញ្ញា​ចក្កវាឡ​ផ្តាច់​ស្នេហ៍​ពី​សង្សារ​ព្រោះ​មិន​ព្រម​រួមរ័ក

បវរកញ្ញា​ចក្កវាឡ ឆ្នាំ​២០១២ នាង Olivia Culpo បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​លោក Tim Below ជា​សង្សារ ព្រោះ​មិន​ព្រម​រួមរ័ក​ជាមួយ​នាង​មុន​ពេល​រៀប​ការ ។ នាង Culpo វ័យ​២៣ ឆ្នាំ និង​លោក Below វ័យ​២៨​ឆ្នាំ ជា​កីឡាករ​បាល់ឱប បាន​បង្កាត់ភ្លើង​ស្នេហ៍​រយៈពេល​ពីរ​ខែ​មក​ហើយ ។
Tim Below និយាយ​ថា «​ខ្ញុំ​មិន​ព្រម​ឡើង គ្រែ​ជាមួយ​នារី​ណា​ម្នាក់​ទេ ដរាបណា​ពួក​យើង​មិន​ទាន់​រៀប​ការ​ជាមួយ​គ្នា​» ។

Below ព្យាយាម​ធ្វើខ្លួន​ឱ្យ​ល្អ​ស័ក្តិ​សមជា​គ្រឹ​ស្ត​សាសនិក​មួយ​រូប ។
នាង Olivia Culpo ធ្លាប់​មាន​ចំណង​ស្នេហ៍​ជាមួយ​តារាចម្រៀង Nick Jonas ដែល​នាង​បាន​ជួប​គេ​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៣ ។ ទោះ​ជាយា​៉​ង​ណា​ក្តី នៅ​ខែមិថុនា ២០១៥ តារាចម្រៀង​រូប​នេះ​បាន​ប្រកាស​ថា ចំណង​ស្នេហ៍​ពួក​គេ​បាន​ដល់​ផ្លូវបំបែក​ហើយ ខណៈ​មិន​មាន​ព័ត៌មាន​លម្អិត​បង្ហាញ​ពី​ការ​បែកបាក់​នេះ​ទេ ។
ក្រោយមក​នាង Olivia Culpo បាន​ទាក់ទង​ស្នេហា​ជាមួយ Tim Below តែ​រយៈពេល​២​ខែ​ក៏​បែកបាក់​ដូច​អ្នក​មុន​ទៀត ប៉ុន្តែ​វា​ជា​រឿង​ចម្លែក​សម្រាប់​នាង​ដោយ​មិត្ត​ប្រុស​មិន​ព្រម​រួមរ័ក​ជាមួយ​នាង​ទាល់តែ​សោះ ទោះបីជា​គេ​បាន​បង្ហាញ​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រូប​នាង​តាម​រយៈ​ការ​សរសេរ​សំបុត្រ​ស្នេហា និង​ការ​យកចិត្តទុកដាក់​ក៏​ដោយ​ចុះ ៕