អគារ​​ពាណិជ្ជកម្ម​​កម្ពស់​​៤២​ជាន់​ ​នឹង​​ដំណើរការ​​សាងសង់​​បន្ត​ ​ក្រោយ​​ផ្អាក​៥​ឆ្នាំ​​

​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់​៤២ ជាន់​របស់​ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD ដែល​មាន​តម្លៃ​សាងសង់ ២៤០​លាន​ដុល្លារ នឹង​ចាប់ផ្តើម​ការសាងសង់​បន្ត​ឡើង​វិញ នៅ​ឆ្នាំ​២០១៥ នេះ ហើយ​បញ្ចប់​គំរោង​សាងសង់​ក្នុង​ឆ្នាំ​២០១៨ មុន​ការបោះឆ្នោត​សកល​។​

​គួរ​រំលឹក​ថា​អគារ​ភ្លោះ Gold Tower 42​ជាន់​នេះ គឺជា​គម្រោង​អគារ​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ដែល​បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់ កាលពី​ខែ​មីនា ឆ្នាំ​២០០៨ តែ​ត្រូវ​ផ្អាក​វិញ នៅ​ឆ្នាំ​២០០៩ បន្ទាប់ពី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​។ គម្រោង​អគារ​ខ្ពស់​មួយ​នេះ មានតម្លៃ​ប្រមាណ ២៤០​លាន​ដុល្លារ​អាមេរិក ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​កូរ៉េ YON WOO CAMBODIA Co.,LTD ហើយ​បាន​ការប្រកាស​ថា គម្រោង​នេះ​នឹង​ចាប់ផ្ដើម​សាងសង់​ឡើង​វិញ​នៅ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៥​នេះ​៕