អគារ​នៅ​ឌូបៃ ​ប្រទេស​អារ៉ាប់រួម កម្ពស់​១គីឡូម៉ែត្រ​​ខ្ពស់​​ជាង​គេបំផុត ​​ថ្មី​មួយ​ទៀត​ លេច​រូបរាង​បណ្ដើរ​ៗ​ហើយ

អគារ​នៅ​ឌូបៃ ​ប្រទេស​អារ៉ាប់រួម ឈ្មោះ Burj Khalifa បាន​ឈរ​គ្រង​ជើង​ឯក​​ជា​អគារ​ធំ​បំផុត ខ្ពស់​បំផុត និង​ថ្លៃ​បំផុត​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​ ប៉ុន្តែ​ពេល​នេះ​នឹង​មាន​គូ​ប្រជែង​ថ្មី​មួយ​ទៀត​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត គឺ​អគារ Jeddah Tower។

អគារ​ Burj Khalifa ​​នឹង​ធ្លាក់​ចេញ​ពី​​កំណត់​ត្រា​ពិភពលោក Guinness ប្រសិន​បើ​អគារ​ថ្មី​កម្ពស់​ ១​គីឡូម៉ែត្រ​ឈ្មោះ Jeddah Tower ​សាង​សង់​បាន​ជោគ​ជ័យ ដោយ​គម្រោង​នេះ​ទទួល​បាន​មូលនិធិ​ជាង ១,២៣ពាន់​លានដុល្លារ​​។

17ae191814151216