អត្ថ​ប្រយោជន៍​នៃ​ម្រះ​ព្រៅ​

ម្រះព្រៅជាថ្នាំធ្វើអោយសំរាលកូនស្រួល ធ្វើអោយឈាមរត់ស្រួល​ ព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម អាហារមិនរលាយ មិនឆ្ងាញ់អាហារ។
លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិម្យ៉ាងដុះត្រង់មានកំពស់៣០ ទៅ ៦០សង់ទីម៉ែត្រ។ ស្លឹករាងទាលសង្ខាង ធំកណ្តាលទ្រវែង ជួនស្រួចចុង មានរោមខ្លីនៅផ្ទៃសងខាង។ ផ្កាតូចៗពណ៌ស្វាយជាចង្កោមកួរវែង។ ផ្លែមានគ្រាប់រឹងដែលមានរាងស្ទើរមូល ឬក៏រាងទាលសង្ខាងធំកណ្តាលមានពណ៌ប្រផះ។ គេដាំជាពិសេសសំរាប់យកគ្រាប់ដែលមានជាតិស្អិតអន្ធិល ពេលត្រាំទឹកហើយវាផ្តល់នូវភេសជ្ជៈយ៉ាងស្រទន់។ ស្លឹកគេប្រើសំរាប់ជាគ្រឿងកាត់ក្លិនម្ហូប ហើយតែងមានលក់នៅទីផ្សារ។

កន្លែងដាំដុះ : គេដាំនៅតំបន់ក្តៅក្នុងប្រទេសកម្ពុជាសំរាប់ប្រើតាមគ្រួសារ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងគ្រាប់។
ការព្យាបាលៈ គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល។ ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល ព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម។ ក្រៅពីនេះនៅបាននាំយកមកព្យាបាលអាហារមិនរលាយ មិនឆ្ងាញ់អាហារ។