ខ្ញុំបានឈានមកដល់ចំណុចកំពូលនៃភាពជោគជ័យក្នុងពិភពជំនួញ។
នៅក្នុងក្រសែភ្នែកអ្នកដទៃ ជីវិតរបស់ខ្ញុំជាគំរូមួយនៃភាពជោគជ័យ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រៅពីជីវិតការងារ ខ្ញុំមានសេចក្តីសុខតិចតួចប៉ុណ្ណោះនៅក្នុងជីវិត។ហើយនៅទីបញ្ចប់ ទ្រព្យសម្បត្តិគឺគ្រាន់តែជាការពិតមួយនៃជីវិតដែលខ្ញុំបានកំណត់ទុករហូតមក។
ក្នុងខណៈពេលនេះ ខ្ញុំកំពុងទម្រេតខ្លួននៅលើគ្រែអ្នកជម្ងឺ ហើយរំលឹកពីជីវិតរបស់ខ្ញុំទាំងមូលឡើងវិញ។ ខ្ញុំភ្ញាក់រឮកថា រាល់ភាពទទួលស្គាល់ពីអ្នកដ៏ទៃ និង ទ្រព្យសម្បត្តិទាំងអស់ ដែលខ្ញុំតែងមានមោទនភាពខ្លាំងបំផុតកន្លងមក បានសាបរលាបបន្តិចម្តងៗ ហើយ ប្រែជាខ្សោះអស់ន័យ នៅចំពោះមុខសេចក្តីមរណៈដែលកំពុងតែកើតមានឡើងខាងមុខនេះ។
នៅក្នុងស្បៃអន្ធការដ៏ខ្មៅងងឹត ភ្នែកទាំងគូរបស់ខ្ញុំសម្លឹងមើលទៅកាន់ភ្លើងពណ៌បៃតងពីជ្រុងម្ខាងនៃម៉ាសុីនទ្រាំទ្រជីវិត ហើយឮស្នូររហ៊ឹមៗ នៃរលកសំឡេងមេកានិច។ ខ្ញុំមានអារម្មណ៍ថា ដង្ហើមនៃយមរាជកាន់តែខិតមកជិតដល់ហើយ ...
ឥឡូវនេះទើបខ្ញុំដឹងថា នៅពេលដែលយើងរកបានទ្រព្យសម្បត្ដិសមល្មមនឹងបន្តជីវិតរស់នៅហើយនោះ យើងគួរតែបន្តស្វះស្វែងរករបស់ផ្សេងទៀតដែលមិនទាក់ទងទៅនឹងភោគសម្បត្ដិទាំងនោះ ...
គួរតែជាអ្វីមួយដែលសំខាន់ជាងហ្នឹង...
ប្រហែលជាទំនាក់ទំនងស្នេហា, សិល្បៈ, ឬមួយជាក្តីសុបិន្តដែលយើងមានពីវ័យក្មេងមក ...
ការប្រមាញ់រកទ្រព្យសម្បត្តិមិនចេះឆ្អែតឆ្អន់ គឺមានតែអូសទាញមនុស្សឲ្យធ្លាក់ខ្លួនចូលទៅក្នុងភាពអន្តរាយទ្រុឌទ្រោមនៃសុខភាពដូចជាខ្ញុំប៉ុណ្ណោះឯង។
ព្រះជាម្ចាស់បានប្រទានឲ្យយើងនូវសតិសម្បជញ្ញៈ ដើម្បីឱ្យយើងមានសេចក្ដីស្រឡាញ់នៅក្នុងបេះដូងរបស់មនុស្សរាល់គ្នា មិនមែនជាការបំភ័ន្តដែលបង្ករឡើងដោយទ្រព្យសម្បត្តិនោះទេ។
ទ្រព្យសម្បត្តិដែលខ្ញុំមានទាំងប៉ុន្មានក្នុងជីវិត ខ្ញុំមិនអាចនាំយកជាប់ខ្លួនរហូតទេ។ អ្វីដែលខ្ញុំអាចយកទៅជាមួយបានគឺមានតែអនុស្សាវរីយ៍ ឬ ការចងចាំដែលបានមកឱ្យដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។
នោះហើយគឺជាទ្រព្យសម្បត្ដិដ៏ពិតប្រាកដដែលនឹងនៅជាមួយអ្នក, អមដំណើរអ្នក, ហើយឱ្យកម្លាំងដល់អ្នក និងជាពន្លឺបំភ្លឺអ្នកឲ្យបន្តដំណើរទៅមុខទៀត។
សេចក្ដីស្រឡាញ់អាចធ្វើដំណើរបានរាប់ពាន់យោជន៍។ ជីវិតគ្មានដែនកំណត់នោះទេ។ ចូរទៅកន្លែងដែលអ្នកចង់ទៅ។ ឡើងឲ្យដល់កម្ពស់ដែលអ្នកចង់ឈានទៅដល់។ អ្វីទាំងអស់គឺស្ថិតនៅក្នុងបេះដូង និងកណ្តាប់ដៃរបស់អ្នកហើយ។
តើគ្រែអ្វីដែលជាគ្រែដ៏មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក? - នោះគឺ "គ្រែអ្នកជំងឺ"...
អ្នកអាចជួលនរណាម្នាក់ឲ្យបើករថយន្តឲ្យអ្នក, ឱ្យរកប្រាក់សម្រាប់អ្នក, ប៉ុន្តែអ្នកមិនអាចជួលនរណាម្នាក់ឲ្យមកឈឺជំនួសអ្នកទេ។
ទ្រព្យសម្បត្ដិដែលបាត់បង់ទៅហើយអាចរកមកវិញបាន។ប៉ុន្តែមានរបស់ម្យ៉ាងក្នុងលោកយើងនេះដែលយើងគ្មានថ្ងៃរកវាមកវិញបានទេនៅពេលដែលវាបាត់បង់ - នោះគឺជា "ជីវិត" ។
នៅពេលដែលមនុស្សម្នាក់ចូលទៅក្នុងបន្ទប់វះកាត់ គេនឹងភ្ញាក់ខ្លួនថានៅមានសៀវភៅមួយក្បាលដែលគេមិនទាន់បានអានចប់- នោះគឺជា "សៀវភៅនៃជិវិតដ៏មានសុខភាពល្អ" ។
មិនថាឈុតឆាកមួយណានៃជីវិតដែលយើងកំពុងតែស្ថិតនៅឥឡូវនេះទេ, ជាមួយនឹងពេលវេលា យើងនឹងប្រឈមមុខនូវថ្ងៃមួយដែលវាំងននជីវិតរបស់យើងបិទធ្លាក់ចុះមកក្រោមជាមិនខាន។
ដូច្នេះ ចូរសាងកំណប់ស្នេហ៍សម្រាប់ក្រុមគ្រួសារអ្នក, ស្នេហាដ៏បរិសុទ្ធសម្រាប់ដៃគូរជីវិតរបស់អ្នក, និង សេចក្ដីស្រឡាញ់ចំពោះមិត្តភក្តិរបស់អ្នក ...
"មើលថែខ្លួនឯងឲ្យបានល្អ... ...ស្រឡាញ់មនុស្សជុំវិញខ្លួនឲ្យបានច្រើន"
》បកប្រែដោយ ញ៉ូវ សុរ៉ាមី
នៅក្នុងក្រសែភ្ន
ប៉ុន្តែទោះជាយ៉ា
ក្នុងខណៈពេលនេះ ខ្ញុំកំពុងទម្រេ
នៅក្នុងស្បៃអន្ធ
ឥឡូវនេះទើបខ្ញុំ
គួរតែជាអ្វីមួយដ
ប្រហែលជាទំនាក់ទ
ការប្រមាញ់រកទ្រ
ព្រះជាម្ចាស់បាន
ទ្រព្យសម្បត្តិដ
នោះហើយគឺជាទ្រព្
សេចក្ដីស្រឡាញ់អ
តើគ្រែអ្វីដែលជា
អ្នកអាចជួលនរណាម
ទ្រព្យសម្បត្ដិដ
នៅពេលដែលមនុស្សម
មិនថាឈុតឆាកមួយណ
ដូច្នេះ ចូរសាងកំណប់ស្នេ
"មើលថែខ្លួនឯងឲ្យបានល្អ... ...ស្រឡាញ់មនុស្សជុំវិញខ្លួនឲ្យ
》បកប្រែដោយ ញ៉ូវ សុរ៉ាមី
