WSJ ថា គំរោងរថយន្ត Apple នឹងដាក់បញ្ចេញ ឆ្នាំ 2019 ខាងមុខនេះ

គំរោងផលិតរថយន្តអគ្គិសនី របស់ Apple ឈ្មោះថា “គំរោង Titan” ត្រូវបាន គេពន្លឿនល្បឿន អភិវឌ្ឍ ដើម្បីអោយទាន់ កាលបរិច្ឆេទដាក់លក់ ជាសាធារណៈ នាឆ្នាំ 2019 ខាងមុខនេះ… នេះបើតាម សារព័ត៌មាន The Wall Street Journal។

ប្រភព បានបន្តថា Apple បានសំរេចដាក់ចេញ គំរោង Titan នេះ ជាគំរោងអនុម័ត ក្រោយពេល ក្រុមហ៊ុននេះ ចំណាយពេល ជាង 1 ឆ្នាំ ដើម្បីសិក្សា លទ្ធភាពផលិត, បច្ចេកវិទ្យា ព្រមទាំងច្បាប់អនុញ្ញាតិ ពីរដ្ឋបាល Californal សហរដ្ឋ អាមេរិក។ WSJ បានអោយដឹងទៀតថា បើតាម មនុស្សដែលស្និទ្ធនឹងគំរោង បានប្រាប់ថា ប្រធានគំរោង Titan របស់ Apple ត្រូវបាន គេអនុញ្ញាតិ អោយពង្រីក ចំនួន បុគ្គលិកជាង 600 នាក់របស់ខ្លួន ឡើងទ្វេរមួយជា 3 ដើម្បីពន្លឿន ការអភិវឌ្ឍ។ 

គួររំលឹកថា កាលពីខែមុន ថ្នាក់ដឹកនាំ Apple បានជួបប្រជុំជាមួយ មន្ត្រីរបស់នាយកដ្ឋានគ្រប់គ្រងរថយន្ត របស់ រដ្ឋ California ដើម្បីស្វែងយល់ពី ច្បាប់យាន្តយន្ត ដែលប្រើបញ្ញានិមិត្តិ (AI) បើកបរដោយស្វ័យប្រវត្តិ។ ហើយអំឡុងប៉ុន្មាន ឆ្នាំនេះ ក្រុមហ៊ុន Apple បានចាប់ផ្តើម ជួលបុគ្គលិកថ្នាក់ខ្ពស់ ពីឧស្សាហកម្មរថយន្ត (Mercedes, Tesla…) ព្រមទាំងធ្លាប់បាន ជួប ថ្នាក់ដឹកនាំ រថយន្ត BMW ដើម្បីពិភាក្សាពី លទ្ធផល សហការណ៍ផលិតរថយន្ត រួមគ្នា ដោយប្រើ ម៉ូដែលរថយន្ត BMW i3 ជាគំរូរ ទៀតផង៕
ប្រភព: WSJ