តោះមើល iFixit ដោះរុះរើ ម៉ាសីុន Apple TV ជំនាន់ទី 4

ក្រុមការងារដោះរុះរើគ្រឿងបន្លាស់ iFixit កាលពីពេលថ្មីៗនេះ បានធ្វើការដោះរុះរើ ម៉ាសីុន Apple TV ជំនាន់ទី 4 ថ្មី ដែល Apple មានគំរោងនឹង ដាក់បញ្ចេញលក់ នាចុងខែ តុលា ខាងមុខនេះ។ អ្វីដែលពួកគេ រកឃើញមាន ដូចតទៅ

● បន្ទៈឈីប A8 64 Bit មានអង្គគណនា 2 គ្រាប់ ដែលជា បន្ទៈឈីបតែមួយ ប្រើលើ iPhone 6/6 Pls
● រន្ធដោតខ្សែអីុនធើណែត Ethernet, បន្ទៈ WiFi 802.11a/b/g/n/ac, ឧបករណ៍ទទួលសញ្ញាការបញ្ជារតេឡេ IR receiver និងរន្ធ HDMI 1.4
● រន្ធ micro-USB ប្រភេទ USB-C
● ដុំភ្លើង 12V 0.917A
appletv with siriappletv with siri

ចំណែក តេឡេបញ្ជាររបស់វាវិញ មានគ្រឿងក្នុងដូចខាងក្រោម
● អង្គគណនាសីុភ្លើងតិច ARM Cortex-M3 MCU (ST Microelectronics STM32L 151QD)
● បន្ទៈគ្រប់គ្រងការចុចប៉ះ Broadcom BCM5976C1KUB6G
● ថ្ម ដែលត្រូវគេផ្សារភ្ជាប់ទៅនឹង រន្ធ Lightning port
appletv with siriappletv with siri

បើតាម iFixit បានដាក់ពិន្ទុ សំរាប់ភាពងាយស្រួលក្នុងការជួសជុល ដល់ Apple TV ថ្មីនេះ 8/10 ដោយ 10 គឺជា ពិន្ទុដែលតំណាងអោយ ភាពងាយស្រួលជួសជុលបំផុត។

គួររំលឹកថា ជាមួយម៉ាសីុន Apple TV ថ្មីនេះ អ្នកប្រើប្រាស់ អាចប្រើវា ស្តាប់ចំរៀង Apple Music, មើលវីដេអូអនឡាញ ព្រមទាំងអាច ដោនឡូដ កម្មវិធី ឬហ្គេម ពីហាងកម្មវិធី App Store របស់វា ទៀតផង។ Apple TV មួយគ្រឿង មានតំលៃចាប់ពី $149 ឡើងទៅ នៅលើ វិុបសាយ Apple៕
ប្រភព: iFixit