ដឹងពីនិស្ស័យការងារ តាមរយៈប្រភេទក្រុមឈាមរបស់អ្នក!

ប្រភេទ​ក្រុម​ឈាម​របស់​បុគ្គល​ម្នាក់​ៗ ក្រៅពី​អាច​ប្រើ​សំរាប់​ទស្ស​ន៏​ទាយ​ឧបនិស្ស័យ​បាន​ហើយ នៅ​អាច​ប្រើប្រាស់​ថា តើ​បុគ្គល​នោះ​មាន​អត្ត​ចរិត​ធ្វើការ​របៀប​យ៉ាងម៉េច​បាន​ថែម​ទៀត​ផង​។ ដូច្នេះ​សូម​លោក អ្នក​សាកល្បង​ការ​ទស្ស​ន៏​ទាយ​នេះ​ដូច​ខាងក្រោម ៖

ប្រភេទ​ឈាម​ក្រុម A

បុរស ស្ត្រី ដែល​មាន​ឈាម​ក្រុម A ជា​មនុស្ស​ដែល​មានការ​អំណត់​ក្នុង​ការងារ​ធ្វើ​កិច្ចការ ហើយ​ធ្វើ​អ្វី​ឈាន​ទៅ​ខាង​មុខ​ប្រកបដោយ​ច​រិ​ក​រឹងប៉ឹង​។ បើ​ទោះជា​ពេល​ខ្លះ អាច​ប្រើ​រយៈពេល​យូរ​បន្តិច តែ​ក៏​មិនជា​រឿង​ធំដុំ​អ្វី​ដែរ​។ មុន​នឹង​ធ្វើ​អ្វីមួយ លោក​អ្នក​តែងតែ​ធ្វើការ​គិតពិចារណា​យ៉ាង​ល្អិតល្អន់​ជា​មុន បន្ទាប់​មក​ទើប​ធ្វើ​ផែនការ​ជា​ក្រោយ ហើយ​ត្រៀមខ្លួន​ជា​ស្រេច​សំរាប់​ទប់ទល់​នូវ​ព្រឹត្តិការ​ណ៏​ផ្សេង​ៗ​ដែល កើតឡើង​ដោយ​ចៃដន្យ ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់ ឬ​កំហុសឆ្គង​។

លោក​អ្នកធ្វើការ​ងារ​ដោយ​ចិត្ត ស្រលាញ់ បើ​ទោះជា​នឿយហត់ យ៉ាងណា​ក៏​មិន​ចេះ​ម៉ាត់​ក​ដែរ​។ លោក​អ្នកជា​មនុស្ស​ដែល​អាច​និយាយ បាន​ថា មាន​សតិបញ្ញា​ល្អ ហ្មត់ចត់ ហើយ​ធ្វើ​អ្វី​មាន​របៀបរបប​ជា​និច្ច​។ សំរាប់​ការ​ជ្រើសរើស​ការងារ​ធ្វើ លោក​អ្នក​តែង​ផ្តល់​អតិ​ភាព​ដំបូង ទៅ​លើ​ស្ថេ​រ​ភាព​នៃ​ការងារ​នោះ ព្រោះ​លោក​អ្នកជា​មនុស្ស​ចង់​បង្ហាញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​ឃើញ ហើយ​សំរាប់​ការងារ​ដែល​មានការ​ប្រកួតប្រជែង​តំណែង​ខ្ពស់​ពេក អាច​នឹង​មិន​សាក​សម​សំរាប់​លោក​អ្នក ព្រោះ​លោក​អ្នកជា​មនុស្ស​ដែល​ឆាប់​ទន់ជ្រាយ​បន្តិច​។ អតិ​ភាព​បន្ទាប់​មក​ទៀត គឺ​កេ​រ្តិ៏​ឈ្មោះ​របស់​ក្រុមហ៊ុន ឬ​អង្គភាព​នោះ​។

ដូចនេះ លោក​អ្នក​ច្រើន​ជ្រើសរើស​ក្រុមហ៊ុន​ដែល​មាន​កេ​រ្តិ៏​ឈ្មោះ​ល្បី  ឬ​មាន​ទំហំ​ធំ​ៗ​។ លោក​អ្នក​ចូល​ចិត្ត​ឲ្យ​គេ​លើក​សរសើរ​ចំពោះ​ស្នាដៃ​ដែល​ខ្លួន​បាន​ធ្វើ ហើយ​បើ​មិន​បាន​ទទួល​ការ​សរសើរ​ដូចដែល​ចិត្ត​ប៉ង​នោះ​ទេ និង​មាន​អារ​ម្ម​ណ៏​មិន​សប្បាយចិត្ត​ឡើយ​។

ប្រភេទ​ឈាម​ក្រុម B

គំនិត​ច្នៃប្រឌិត គឺជា​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ដល់​មនុស្ស​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​នេះ​។ ក្រៅពី​នេះ លោក​អ្នកជា​មនុស្ស ដែល​ពោរពេញ​ទៅ​ដោយ​គំនិត ហើយ​ចូល​ចិត្ត​ផ្តល់​មតិយោបល់​តែ​ជួនកាល​ក៏​ផ្តល់​នូវ​ការ​យល់​ឃើញ​ដោយ​មិន​បាន​គិតពិចារណា ដល់​អារ​ម្ម​ណ៏​របស់​អ្នក​ដទៃ​ផង​ដែរ ហើយ​ជួនកាល​រឿង​តូចតាច​របស់​ខ្លួន​បែរជា​ដោះស្រាយ​មិន​រួច​ទៅ​វិញ​។ លោក​អ្នកជា​មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លូ​ន​ឯង​ខ្ពស់​មាន​ច​រិ​ក​ជា​អ្នកដឹកនាំ ហើយ​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ច្រំ​ដែល និង​ឋិត​នៅ​ក្រោម​ការ​បង្គាប់ បញ្ជា​របស់​អ្នក​ណា ឬ​ច្បាប់ទំលាប់​ណាមួយ​នោះ​ទេ​។

សំរាប់​ការងារ លោក​អ្នក មិន​សាក​សម​នឹង​ធ្វើការ​រាជការ ឬ​ក្រុមហ៊ុន​នោះ​ទេ ដោយហេតុ​មិន​ចូល​ចិត្ត​ក្នុង​ការ​រាយ​ការ​ណ៏ ហើយ​ធ្វើ អ្វី​តាម​ឋានានុក្រម​នោះ​ទេ​។ លោក​អ្នក​ចូល​ចិត្ត​ធ្វើការ​ងារ​ណា​ដែល​មាន​សេរីភាព​ប្រើ​គំនិត​ច្នៃប្រឌិត​ការងារ​ដែល​ប្រើ​ខួរក្បាល ច្រើន​។ ដោយហេតុ​ថា ជា​មនុស្ស​ដែល​មានចិត្ត​ក្លាហាន និង​ចូល​ចិត្តការ​ប្រកួតប្រជែង​ទើប​លោក​អ្នក​ចង់​ធ្វើ​តែ​ការងារ​ណា ដែល អ្នក ដទៃ​មិន ហ៊ាន​។ សំរាប់​នារី​ដែល​មាន​ក្រុម​ឈាម​ប្រ​ភេ​នេះ​វិញ​គឺ​ចង់​ធ្វើ​ការងារ​ឬ​របស់​អ្វី​មាន​មិនយូរ​នោះ​ទេ ដូចនេះ បើសិនជា​លោក​អ្នក​គិត ចង់​ធ្វើ​អ្វី តែងតែ​ធ្វើ​វា​យ៉ាង​ទាន់ហន់​ជា​និច្ច​។

ប្រភេទ​ឈាម​ក្រុម AB

លោក​អ្នកជា​មនុស្ស​ដែល​មាន​ចរិត​រួសរាយ ស្រស់ស្រាយ ចូល​ចិត្ត​សន្តិភាព ចូល​ចិត្ត​រាប់​ញាតិ ហើយ​ចូល​ចុះ​ជាមួយ​មនុស្ស​គ្រប់​រូប​។ លោក​អ្នក​មិន​ចូល​ចិត្ត​ជម្លោះ ហើយ​តែងតែ​ជៀង​វៀង​នូវ​ការ​វិវាទ ជាមួយ​អ្នក​ដទៃ​។

សំរាប់​ការងារ​ដែល​សម​សំរាប់​លោក​អ្នក គឺ​ការងារ​ដែល​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​អ្នក​ដទៃ ដូច​ជា លេខា និង​ទីប្រឹក្សា​ជាដើម ព្រោះ​ចំ​ជំនាញ​រាប់​ញាតិ​របស់​លោក​អ្នក​តែ​ម្តង​។ លោក​អ្នកជា​មនុស្ស​ស្រលាញ់ ភាព​ស្អាត ដូចនេះ បើ​បាន​ធ្វើការ​រកស៊ី​ខាង​តុបតែង​ខ្លួន​វិញ ដូច​ជា លក់​សំលៀក​បំពាក់ និង​គ្រឿងអលង្ការ គឺ​មិនបាច់​ប្រឹង​ច្រើន​ដូច​អ្នក​ដទៃ​នោះ​ឡើយ​។ តែ​គុណវិបត្តិ​របស់​មនុស្ស​ក្រុម​នេះ គឺ​ត្រង់​ងាយ​នឹង​ចុះចាញ់​នឹង​ភាព​បរាជ័យ​ណាស់​។ លោក​អ្នក ជា​មនុស្ស​ខ្វះ​ជំនឿ​ចិត្ត ទើប​មិន​សាក​សម​នឹង ការងារ​ដែល​ត្រូវការ​ការ​សំរេចចិត្ត​ច្រើន ឬ​ការងារ​ដែល​ត្រូវ​ប្រកួតប្រជែង​ដើម្បី​បាន​តំណែង​ខ្ពស់​ៗ​។

ប្រភេទ​ឈាម​ក្រុម O

លោក​អ្នក ជា​មនុស្ស​ដែល​មាន​ចរិត​ផ្ទាល់ខ្លួន ហើយ​មិន​ចូល​ចិត្ត​ធ្វើ​កូនចៅ ឬ​ឋិត​នៅ​ក្រោម​ការ​បង្គាប់ បញ្ជា​ពី​អ្នក ដទៃ​នោះ​ទេ​គឺ​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​ការ​យល់​ឃើញ​របស់​ខ្លូ​ន​ជា​និច្ច​។

លោក​អ្នក​មិន​សាក​សម​នឹង​ធ្វើ​ការងារ​ក្រុមហ៊ុន ដែល​ត្រូវ​ចៅហ្វាយ​ចាំ​បញ្ចា​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ នោះ​ទេ​។ លោក​អ្នក​ចូល​ចិត្ត​ធ្វើ​ជា​មេដឹកនាំ​អ្នក​ដទៃ និង​ចង់​ឲ្យ​គេ​ធ្វើ​តាម​អ្វី​ដែល​ត្រូវការ​។ ហេតុ​ដូចនេះ លោក​អ្នក​សាក​សម​នឹង​ការងារ ឬ​មុខរបរ​ដែល​ខ្លួនឯង​ធ្វើ​ជា​ម្ចាស់​។

មនុស្ស​មាន​ឈាម​ក្រុម​នេះ ចូល​ចិត្ត​ឲ្យ​អ្នក​នៅ​ជុំវិញ​ចាប់​អារ​ម្ម​ណ៏​លើ​ខ្លួនឯង ហើយ​ជា​មនុស្ស​ដែល មានការ​ព្យាយាម​ខ្ពស់​។ បើជា​អ្នកលេង​កីឡា ហ៊ាន​ចាញ់ ហ៊ាន​ឈ្នះ​។ មិន​ថា​ជា​ធ្វើ​អ្វី​នោះ​ទេ លោក​អ្នក​តែងតែ ប្រឹង​ទ្វេ​ដង លើស​អ្នក​ដទៃ ដើម្បី​សំរេច​គោលដៅ​ដែល​បាន​ប៉ង​។ តែ​អ្វី​ដែល​គួរ​ប្រុង​ប្រយ័ត្ន​នោះ គឺ​លោក​អ្នកមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ខ្ពស់​ពេក ហើយ​ចូល​ចិត្ត​បង្គាប់បញ្ជា​អ្នក​ដទៃ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​អាច ស៊ូទ្រាំ​នឹង​ចរិត​របស់​លោក​អ្នក​បាន​យូរ​នោះ​ទេ​៕