iPhone 6S / 6S Plus មានពណ៌មាសក្រហម (ពណ៌ផ្កាក្រលាប មាស)

ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹង កាលពីសប្ដាហ៍មុន ខ្លួននឹងរៀបចំព្រឹត្តិការណ៍ធំ ប្រចាំឆ្នាំនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ ដោយនៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានគេសង្ឃឹមថា Apple នឹងបង្ហាញ iPhone 6S និង 6S Plus។

នៅពេលនេះ គេហទំព័រចិន CNbeta បានបង្ហោះរូបភាពនៃការវេចខ្ចប់ iPhone 6S ដោយនៅលើសម្បក iPhone នោះគេឃើញមានរូបត្រី ដែលជាប្រភេទត្រីមួយនៅក្នុងស្រុកចិន ជាមួយគ្នានោះផងដែរ អ្នក​អនឡាញនៅក្នុងស្រុកចិន អះអាងថា iPhone ថ្មីគឺមានពណ៌មាសក្រហម មិនមែនពណ៌មាសដូចមុនទេ មានន័យថា ពណ៌មាសថ្មីនេះ ក្រហម និងច្បាស់ជាងមុន។

សារព័ត៌មានចិនមួយនេះ ក៏បានអះអាងផងដែរថា iPhone ថ្មី គឺកាន់ថ្មីបានច្រើនជាងមុន ដោយសារតែ​ក្រុមហ៊ុន Apple បានរកឃើញចំណុចខ្វះខាត រួមនឹងបច្ចេកវិទ្យាថ្មី៕