អង្គរវត្តជាប់ជាគោលដៅទេសចរណ៍ទី១របស់ពិភពលោក ឆ្នាំ2015

យោងតាមសេចក្តីប្រកាសររបស់ Lonely Planet's Ultimate Travel list កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នេះប្រាសាទអង្គរវត្តត្រូវបានជ្រើសរើសជាគោលដៅទេសចរណ៍ទី១ដែលទេសចរ និងមានអ្នកធ្វើដំណើរទស្សនាច្រើនជាងគេ ក្នុងចំណោមគោលដៅទេសចរណ៍ទាំងចំនួន ៥០០ កន្លែងនៅលើពិភពលោក។ គោលដៅទេសចរណ៍ល្អបំផុតទី២ និង ទី៣ គឺ Great Barrier Reef នៅក្នុងអូស្រ្តាលី និង Machu Picchu នៅក្នុងប្រទេសប៉េរ៊ូ។

ការស្ទង់មតិរបស់ Lonely Planet ក្នុងចំណោមអ្នកសរសេរអត្ថបទស្តីពី ការធ្វើដំណើរ អ្នកសារព័ត៌មាន និងអ្នកទេសចរ បានបង្ហាញថាប្រាសាទអង្គរវត្តទទួលបានការគាំទ្រយ៉ាងលើសលប់។ ជាលទ្ធផល Lonely Planet បានបោះពុម្ភសៀវភៅគោលដៅទេសចរណ៍ទាំង៥០០កន្លែងដែលអ្នកត្រូវតែទៅទស្សនា “ The Ultimate Travel List of the world's 500 Must-See Destinations” គឺប្រសាទអង្គរវត្តស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១។

Lonely Planet ក៏បានផលិតស្ពតវីដេអូមួយអំពីប្រាសាទអង្គរវត្តដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយល្បីៗលើពិភពលោក ហើយនៅក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាខ្សែវីដេអូនោះជាង ១០០០០ដង។

Lonely Planet ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានផ្នែកទេសចរណ៍ និងការធ្វើដំណើរដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧២ និងមានមូលដ្ឋាននៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី មានបុគ្គលិកបម្រើការជាង៤០០នាក់។

នេះជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ មិនតែប៉ុណ្ណោះកត្តាសន្តិភាព និងការអភិវឌ្ឍ បានបើកចំហរ នូវភាពស្រស់ស្អាតនៃតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រកម្ពុជាឲ្យពិភពលោកបានចូលមកដល់ និងបានឃើញដោយផ្ទាល់ភ្នែកនិងស្វែងយល់ការពិតកាន់តែច្បាស់ពីកម្ពុជានាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តត្រូវបានពិភពលោកទទួលស្គាល់ថាជារមណីយដ្ឋានបេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្រ្តល្អបំផុតមួយលើពិភពលោក ដែលបានឆ្លុះបញ្ចាំងពីភាពល្អឥតខ្ចោះនៃសុខដុមរមនាក្នុងការរស់នៅសម័យបុរាណ និងភក្ដីភាពចំពោះសាសនា