មហារីក​សុដន់ ជំងឺ​ទី ១ របស់​ស្ត្រី

ជំងឺ​ដែល​ស្ត្រី​ភ័យ​ខ្លាច គឺ​មហារីក​សុដន់ និង​មហារីក​មាត់ស្បូន អាច​ធ្វើ​ឲ្យ​ស្លាប់​បាន​យ៉ាង​ឆាប់រហ័ស​....

១. អ្នក​ដែល​ប្រឈម​និង​ជំងឺ :

ស្ត្រី​មាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ និង​អ្នក​ដែល​សមាជិកគ្រួសារ មាន​ប្រវត្តិ​កើត​មហារីក​សុដន់ ឬ​មហារីក​សម្បុក​ពង​ពី​មុន​មក​។

២. មូលហេតុ​នៃ​ជំងឺ​មហា​រី​សុដន់ :

តំណពូជ : ប្រសិនបើ​ម្តាយ ឬ​យាយ​ខាង​ឪពុក មាន​ហ្សែ​ន​ដែល​មាន​អត្រា​ប្រឈម​នឹង​កា​កើត​ជំងឺមហារីក ហើយ​បន្ត​ហ្សែ​ន​មក​ដល់​ជំនាន់​កូនចៅ នោះ​កូនចៅ​នឹង​មានឱកាស​កើត​ជំងឺមហារីក​បាន​ងាយ​ជាង​អ្នក​ដទៃ​។

អាយុ : ជិត​ដល់​វ័យ​អស់​រដូវ ឱកាស​កើត​ជំងឺមហារីក​សុដន់ កាន់តែ​កើនឡើង​។ បន្ទាប់​ពី​អស់​រដូវ​ហើយ ឱកាស​នេះ​កាន់តែ​កើនឡើង​ថែម​ទៀត​។

ការឆ្លុះ​កាំរស្មី​បរិវេណ​ដើមទ្រូង : កាំរស្មី​ដែល​ចូល​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​បរិវេណ​ទ្រូង អាច​ធ្វើ​ឲ្យ​កោសិកា​ក្នុង​ខ្លួន​របស់​ស្ត្រី កើត​មានការ​ប្រែប្រួល​រហូត​ក្លាយជា​សាច់​អាក្រក់​បាន​។

ថ្នាំ​ការពារ​រលូត​កូន : ភាគច្រើន បើ​ម្តាយ​ទទួលទាន​ថ្នាំ​ការពារ​រលូត​កូន ខណៈ​ដែល​ខ្លួន​កំពុង​តែ​កើត​មហារីក កូន​នឹង​មានឱកាស​កើត​មហារីក​បាន​ដោយ​ងាយ​។

ទទួលទាន​គ្រឿង​ស្រវឹង : ការ​ទទួលទាន​ស្រា​ជា​ប្រចាំ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ និង​ជំរុញ​ឲ្យ​កោសិកា​មហារីក​ធំធាត់​បាន​លឿន រួម​ទាំង​ស្ត្រី​ដែល​ទទួលទាន​ថ្នាំ​ពន្យា​កំណើត និង​ថ្នាំ​បំប៉ន​អ័រម៉ូន រយៈពេល​យូរ​ផង​។

ប៉េ​ត្រូ​គីមី : សារធាតុ​ប្រភេទ​នេះ ឋិត​នៅ​ក្នុង​របស់របរ​ប្រើប្រាស់​ជំរុញ​ខ្លួន​នេះឯង​។ របស់របរ​ប្រើប្រាស់​ជុំវិញ​ខ្លួនឯង​។ បើ​សារធាតុ​នេះ ប្រមូលផ្តុំ​ក្នុង​រាង​កាយ​ច្រើន ឱកាស​កើត​មហារីក​នឹង​មាន​ច្រើន​។ ដូច្នេះ ស្ត្រី​ដែល​ចូល​ចិត្ត​កម្តៅ​ម្ហូប​ដោយ​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​វ ដោយ​ដាក់​ក្នុង​ប្រអប់​ប្លា​ស្ទិ​ក ឬ​ទទួលទាន​អាហារ​ពី​ប្រអប់​ស្នោរ ទុក​ដប​ទឹក​សុទ្ធ​ចោល​ក្នុង​រថយន្ត​ត្រូវ​កម្តៅ​យូរ គួរតែ​កែប្រែ​ការ​ប្រព្រឹត្ត​បែប​នេះ​ចេញ​។

៣. ពិនិត្យ​មហារីក​សុដន់​ដោយ​ខ្លួនឯង :

បន្ទាប់​ពី​អស់​រដូវ​ប្រមាណ ៦-៧​ថ្ងៃ នៃ​ខែ​នីមួយ​ៗ ត្រូវ​គេង​រាបស្មើ ប្រើ​ម្រាម​ចង្អុល និង​ម្រាម​កណ្តាល​លញ់​បរិវេណ​ដើមទ្រូង​។ បើ​ប្រទះ​ឃើញ​ដុំ​រឹង​ៗ ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ​បន្ថែម​ដោយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​។

៤. វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា :

-​ស្ត្រី​នៅ​លីវ​ដែល​ពុំ​មានកូន ឬ​ដែល​ឆាប់​មាន​រដូវ​មុន​អាយុ ១២​ឆ្នាំ និង​ដែល​មិន​ងាយ​អស់​រដូវ មានឱកាស​កើត​ជំងឺមហារីក ព្រោះ​រាង​កាយ​មានការ​ផលិត​អ័រម៉ូន អេ​ស្ត្រូ​ចេ​ន ច្រើន​ជាង​ស្ត្រី​ដទៃ​។

- ស្ត្រី​មាន​ទំហំ​សុដន់​ធំ ( Cup D ឡើង​ទៅ ) នឹង​មានឱកាស​កើត​ជំងឺមហារីក​សុដន់​ច្រើន​ជាង​ស្ត្រី​ដែល​មាន​សុដន់​តូច ព្រោះ​សុដន់​ធំ​មាន​ដង់ស៊ីតេ​ខ្ពស់ ឯ​អត្រា​ប្រឈម ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ​។

- ការ​ហាត់ប្រាណ មួ​យស​ប្តា​ហ៍ ៣-៤ ម៉ោង នឹង​ជួយ​បន្ថយ​អត្រា​កើត​មហារីក​សុដន់​បាន ២០-៣០%​។

- បុរស​ក៏​អាច​កើត​មហារីក​សុដន់​បាន​ដែរ ប៉ុន្តែ​ក្នុង​អត្រា​តិច​ត្រឹម ១%​ប៉ុណ្ណោះ​។ ចំណែក​ស្ត្រី​មាន​ភាគរយ​ច្រើន​ជាង​។

- ស្ត្រី​ជក់បារី មាន​ភាគរយ​នៃ​ការ​កើត​ជំងឺ​មហា​រូ​ក​សុដន់ ឡើង​ដល់ ២៥% ហើយ​បើ​ចាប់ផ្តើម​ជក់បារី តាំងពី​អាយុ​មិន​ទាន់​ដល់ ១៦​ឆ្នា ឱកាស់​កើត​មហារីក នឹង​កើនឡើង​ខ្ពស់​ទៅ​តាម​នោះ​ដែរ​។

- អ្នក​ដែល​ទទួលទាន​ស្រា ចាប់ពី ២​ពែង​ឡើង​ទៅ នឹង​មានឱកាស​កើត​ជំងឺមហារីក​សុដន់​ខ្ពស់​ជាង​អ្នក​ដែល​មិន​ទទួលទាន​ស្រា ជិត​ទ្វេ​ដង​៕