សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ឲ្យលោក ហ៊ុន សែន កំណត់ថ្ងៃស្បថនៅព្រះអង្គដងកើ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់គណបក្សប្រជាជន ជុំវិញលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៥ ។
នៅក្នុងលិខិតចុះថ្ងៃទី៩មិថុនានេះ លោក ម៉ៅ ពិសេស ដែលជាប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ក៏ប្រកាសចេញមុខស្បថតទល់ជាមួយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន នៅមុខព្រះអង្គដងកើ ផងដែរ។
លិខិតស្នើនោះ បានសរសេរថា៖«ខ្ញុំសូមចេញមុខចូលរួមស្បថតទល់ជាមួយសម្តេចនៅមុខព្រះអង្គដងកើ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់សម្តេច និងគណបក្សប្រជាជនចំពោះការចោទប្រកាន់ថាគណបក្សប្រជាជន បានលួចបន្លំលទ្ធផលបោះឆ្នោតកាលពីពេលបោះឆ្នោតឆ្នាំ២០១៣កន្លងមក»។ លិខិតដដែលបន្តថា៖«ប្រសិនបើសម្តេចមិនហ៊ានចូលស្បថជាមួយខ្ញុំនោះទេ បញ្ជាក់ថាសម្តេចបានចាញ់ឆ្នោតកាលពីឆ្នាំ២០១៣ ពិតប្រាកដមែន ហើយគណប្រជាជនទទួលបា៦៨អសនៈ គឺបានមកពីការលួចបន្លំ»។
នៅក្នុងកិច្ចប្រជុំនាវិមានរដ្ឋសភានៅថ្ងៃទី៨ ខែមិថុនា លោក នាយករដ្ឋមន្ត្រីហ៊ុន សែនដែលជាបុរសខ្លាំងនៅកម្ពុជា ថ្លែងខ្លាំងៗថា លោក រងចាំ លោក សម រង្ស៊ី ត្រឡប់មកពីក្រៅប្រទេសវិញ លោកនឹងបបួលស្បថនៅមុខព្រះអង្គដងកើ។ បញ្ហាសំខាន់ៗពីរ ដែលលោក ហ៊ុន សែន បបួលលោក សម រង្ស៊ី ឲ្យស្បថម្តងទៀត គឺបញ្ហាលួចបន្លំសន្លឹកឆ្នោត និងបញ្ហាកាកបាទក្រហមចែកអំណោយរើសមុខ ដែលចោទដោយគណបក្សប្រឆាំង៕

ដោយថ្មីៗ