បើរួមភេទហើយ ភ័យខ្លាចមានកូន តើត្រូវធ្វើយ៉ាងណា?

ភាពពេញនិយម ក្នុងការរួមភេទ មុនរៀបការ របស់ យុវវ័យ ជំនាន់ថ្មី ក្នុងសម័យ សំភារៈនិយម បានក្លាយទៅជា រឿងធម្មតាទៅហើយ ក្រោយពេល វប្បធម៌ បរទេស បានជ្រាបចូល យ៉ាងគគ្រឹកគគ្រែង។ ទន្ទឹមនឹងគ្នានេះដែរ មានយុវវ័យ មួយចំនួន កំពុងតែមាន កង្វល់ក្នុងចិត្ត ពីបញ្ហា រួមភេទ ជាមួយគ្នាហើយ ខ្លាច មានកូន ធ្វើអោយ ប៉ះពាល់ដល់ កិត្តិយសគ្រួសារ។ មនុស្សជាច្រើន បានចោទសួរថា តើធ្វើ យ៉ាងណា ប្រសិន បើពួកគេ រួមភេទ ជាមួយគ្នា ដោយមិនបាន ប្រើប្រដាប់ការពារ  ហើយកុំអោយមានកូននោះ?

បើតាមសំដី របស់ វេជ្ជបណ្ឌិត ជំនាញ មួយចំនួន បានអោយដឹងថា ការរួមភេទ ដែលមិនអាច អោយអ្នកមានកូនបាន គឺ ត្រូវប្រព្រឹត្តិ ការរួមភេទនោះ ក្នុងកំឡុងពេល ៩ ថ្ងៃ មុនស្ត្រី មករដូវ និង រួមភេទ ក្នុងកំឡុងពេល ៤ថ្ងៃ ក្រោយមករដូវ។ ប៉ុន្តែ អ្វីដែល គ្រូពេទ្យ ជំនាញទាំងនោះ បានបន្ថែម គឺ ការអនុវត្តន៍ វិធីសាស្ត្រ មួយនេះ មិនអាចទទួល បានជោគជ័យ ១០០% នោះទេ ដោយពួកគាត់ បានណែនាំ អោយប្រើប្រាស់ ថ្នាំពន្យា កំណើត OK វិញ ទើបអាចធានា បាន ១០០% ថាមិនមានកូន។ អ្វីដែល ពិសេសជាងនេះ ពេលដែល អ្នករួមភេទ ដោយភ្លេចលេបថ្នាំ ពន្យាកំណើត OK សូមធ្វើការ ប្រើប្រាស់ ថ្នាំ ពន្យាកំណើត ៧២ ម៉ោង ទោះបី លេប មុន រឺ ក្រោយ ពេលរួមភេទ ក៍ដោយ​ គឺមាន ប្រសិទ្ធិភាពដូចគ្នា។ ក្រៅពីវិធីសាស្ត្រ ទាំង២ខាងលើ គឺនៅមានវិធីសាស្ត្រ មួយទៀត ដែលគេ និយមប្រើ បំផុតនោះ គឺ ប្រើប្រាស់ ស្រោមអនាម័យ ពេលរួមភេទ ដែលវាជាវិធីសាស្ត្រ ល្អបំផុត ចំពោះ អ្នកដែលមានដៃគូច្រើន ព្រោះថា ការពារ មិនអោយឆ្លងរោគ បានទៀតផង៕