សម្រស់គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅរបស់
សុភាពនារី ហើយនរណាៗក៏ចង់ទទួលបានសម្រស់ផូរផង់ដាច់គេដែរ។
ប៉ុន្តែប្រសិនបើសុភាពនារីដែលមានមុខស្អាត
ឬរូបរាងស្អាតតែមួយមុខនោះ
គឺមិនទាន់គ្រប់គ្រាន់ជាងនារីដែលប្រុសៗចង់បានទាំងស្រុងនោះទេ។
លុះត្រាតែសុភាពនារីមានភាពមានរូបរាងកាយល្អឥតខ្ចោះ ៧
យ៉ាងទើបពេលលក្ខណៈដែលបុរស់ណាក៏ពេញចិត្ត។
ចង្កេះ និងត្រគាក
ភាពស្រស់ស្អាតរវាងចង្កេះ និងត្រគាកមានរាងមូលក្លំ
ហើយមិនធ្លាក់យារជាបង្ហាញថានាងជាមនុស្សស្រីដែលមានរាងឥខ្ចោះ។
ជាពិសេសនៅពេលសុភាពនារីស្លៀកខោជើងវែង ឬក៏សំពត់រឹប
គឺពិតជាមានភាពស្រស់ស្អាតបំផុត។
ជើងស្រឡូន
ផ្នែកជើងរបស់សុភាពនារី
ឬការស្លៀកពាក់ក៏អាចផ្តល់នូវភាពទាក់ទាញពីបុរសៗផងដែរ។
ដូច្នេះជើងជាចំណុចសំខាន់មួយសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ពី
បុរសៗ។ តើសុភាពនារីមានជើងយ៉ាងម៉េចទើប ហៅថាស្រឡូន?
ជើងស្រឡូនមានឆ្អឹងត្រង់, ស្បែកនិងសាច់ដុំទន់ហើយណែន, រលោង,
ជង្គង់តូច, និងមិនជ្រួញ។
ចង្កេះអង្ក្រង
ចង្កេះអង្ក្រងបែបស្តង់ដារ
គឺជាអ្វីដែលសុភាពនារីគ្រប់រូបប្រាថ្នាចង់បាន។ ចាប់ពីស្មា
ដើមទ្រូង និងរហូតដល់ចង្កេះមានរាងតូច ហើយត្រគាកទូលាយ។
នៅពេលអ្នកស្លៀកពាក់ ផ្នែកចង្កេះធ្វើឲ្យមានចំណុចប្រសព្វ
មើលទៅមានរាងស្លីម។
ខ្នងរាបស្មើល្អ
សម្រស់នៃខ្នងរាបស្មើបង្ហាញឲ្យឃើញរាងស្តួច
និងមានសាច់ល្មមនៅផ្នែកស្មា, ខ្នងវែងល្មម
រួមផ្សំនឹងសាច់ត្រគាកធ្វើឲ្យមានភាពស៊ិចស៊ី។
នេះក៏អាចសុភាពនារីស៊ិចស៊ីដែលស្ថិតក្នុងក្រសែភ្នែករបស់បុរសៗ
ដែរ។
សម្រស់នៃក្បាលពោះ
សុភាពនារីដែលគ្មានក្បាលពោះ និងគ្មានខ្លាញ់ ពេលដែលស្លៀកសម្លៀកបំពាក់ធ្វើឲ្យមើលទៅស្អាត និងមានភាពទាក់ទាញ។
ដើមទ្រូងធាត់ត្រលុកត្រលុន
នេះជាក្តីសុបិន្តរបស់សុភាពនារី។
តើស្ត្រីដែលមានដើមទ្រូងបែបណា ទើបគេគេហៅថាស្តង់ដារ?
ដើមត្រូវស្តង់ដារ គឺជាដើមទ្រូងដែលមានរាងមូលក្លំ ហើយរលោង
មិនមានភាពជ្រីវជ្រួញ និងមានចុងដោះពណ៌ផ្កាឈូក។
ឥរិយាបថដែលគួរឲ្យទាក់ទាញ
ឥរិយាបថរបស់សុភាពនារី ក៏ជាភាពទាក់ទាញមួយដល់បុរសៗផងដែរ។
ឥរិយាបថរបស់សុភាពនារីដែលគួរឲ្យស្រលាញ់ គឺសមតុល្យ
នឹងទម្ងន់ជើងទាំងពីរ ថែមទាំងក្បាល និងចង្ការ។
ឥរិយាបថល្អបែបនេះក៏អាចជួយឲ្យឆ្អឹងខ្នងរបស់អ្នកកាន់តែរឹង
មាំផងដែរ៕
