៥០០០​ដុល្លារ ជា​ថ្លៃ​សេវា ដែល​ឧកញ៉ា​ហៅ​ញ៉ាំ​បាយ

ពី everyday.com

 តារា​សម្តែង​ស្រី​វ័យក្មេង កញ្ញា ជុំ រចនា​ពេជ្រ ហៅ​បេ​ប៊ី ត្រូវ​បាន​ប្រភព​ដែល​ស្និ​ទ​នឹង​នាង​បាន​បង្ហើប​ប្រាប់​ថា តារា​សម្តែង​ស្រី​ដែល​គួរ​ឲ្យ​ក្នាញ់​រូប​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ រូប​នាង​ស្ថិត​នៅ​ក្នុង​ការ​តាម​ប្រ​ម៉ា​ញ់​ពី​សំណាក់​អ្នក​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ម្នាក់ ដែល​ហ៊ាន​ចំណាយ​ប្រាក់​ក្នុង​ការ​បោះទុន​ដល់​ទៅ​៥០០០​ដុល្លារ​អា​មេ​រិ​ក គ្រាន់តែ​សុំ​ណាត់ជួប​តារា​រូប​នេះ​ញ៉ាំ​បាយ​មួយ​ពេល​នោះ​។

ក្រៅពី​ការ​សម្តែង បេ​ប៊ី ក៏​អាច រាំ ច្រៀង បាន​យ៉ាង​ល្អ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ ក្រុម​រាំ​របស់​នាង​បាន​ទម្លាយ​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា ពេល​នេះ​តារា​សម្តែង​កញ្ញា បេ​ប៊ី កំពុង​ស្ថិត​នៅ​ក្រោម​តាម​ប្រមាញ់​មិន​លស់​ថ្ងៃ​ទេ ចាប់ពី​មេខ្យល់ ឬ​ក៏​ម៉ែ​យ៉ែ​ម ពោល​គឺ​គេ​ព្យាយាម​អូស​ទាញ បេ​ប៊ី ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្លង់​ទឹកប្រាក់​របស់​អ្នក​សម្បូរ​ទ្រព្យ​ស្តុកស្តម្ភ​ដែល​មាន​ងារ​ជា​ឧកញ៉ា​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ដំណឹង​នេះ​ត្រូវ​បាន បេ​ប៊ី និង​ម្តាយ​របស់​នាង ផ្ទុះសំណើច​ឡើង​ថា គ្រាន់តែ​រឿង​គេ​ណាត់​ញ៉ាំ​បាយ​ឲ្យ​ប្រាក់​៥០០០​ដុល្លារ​អា​មេ​រិ​ក​នោះ គេ​ពិតជា​សម្បូរ​ទ្រព្យ​មែន បើ​ដូចនេះ​មែន បេ​ប៊ី មិន​ចាំបាច់​ប្រឹង​ត្រដរខ្យល់​ទៅ​ថត សម្តែង និង​ច្រៀង​ត្រាំត្រែង​កណ្តាល​ហាលថ្ងៃ​នៅ​ឲ្យ​ខូច​សម្រស់​នោះ​ទេ​។

បើ​ទោះបីជា​បដិសេធ​រឿង​ខាងលើ​នេះ​ក្តី តែ​ទាំង បេ​ប៊ី និង​ម្តាយ​របស់​នាង​បាន​ទទួលស្គាល់​ថា ពិតជា​មាន​គេ​ព្យាយាម​ទូរស័ព្ទ​មក​ណាត់ជួប​ញ៉ាំ​បាយ​មែន តែ​មិនមែន​ម៉ែ​យ៉ែ​ម​ស្អី​នោះ​ទេ ហើយ​យើង​បាន​ប្រាប់​គេ​ដោយ​ស្រួល​វិញ​ថា “​ជាប់រវល់​” ដូច្នេះ​មិន​បាន​ទៅ​ជាមួយ​នោះ​ទេ​។

បេ​ប៊ី បាន​បញ្ជាក់​ថា ៖«​មាន​គេ​ទូរស័ព្ទ​មក​ជា​ញឹកញាប់​មែន សុំ​ណាត់​ញ៉ាំ​បាយ តែ​ខ្ញុំ​អត់​ស្គាល់​គេ​ទេ អ​ចឹ​ង​ហើយ​ខ្ញុំ​ក៏​ប្រាប់​ទៅ​គាត់​វិញ​ថា អត់​ទំនេរ​ទេ ព្រោះ​ជាប់​ថត​រហូត​។ ខ្ញុំ​ប្រាប់​នោះ វា​ជា​ការ​ពិត ព្រោះ​អី​ខ្ញុំ​មួយ​ថ្ងៃ​ៗ ជាប់​ការងារ​រហូត ទាំង​ការ​សម្តែង ច្រៀង និង​ដើរ​ម៉ូ​ដ ហើយ​រឿង​ថា ណាត់​ញ៉ាំ​បាយ​ម្តង​គេ​ឲ្យ​៥០០០​ដុល្លារ​នោះ ខ្ញុំ​អត់​ដែល​បាន​ទទួល​ដំណឹង​ទេ​៕

28-5-2015 (2)