ជី​អង្កាម និង​ប្រសិទ្ធភាព ព្យាបាល​រោគ រលាក​ពោះវៀនធំ

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ប្រេង​ជីវ​អង្កាម​ហិ​រ​មាន​ប្រសិទ្ធភាព ធ្វើ​ឱ្យ​ធូរស្រាល អាការៈរោគ​រលាក​ពោះវៀនធំ ដែល​អាការៈរោគ​មានការ​ឈឺចាប់​ពោះ​ផ្នែក​ខាងក្រោម និង​ការ​រមួល​សាច់ដុំ​ពោះ អាកា​រៈ​ហើមពោះ អាកា​រៈ​ទល់លាមក និង​រាគ​រុស ហើយ​វា​ក៏​បង្ក​ការ​ប៉ះពាល់ ដល់​មនុស្ស ក្នុង​កម្រិត​បី ៥% រហូត​ដល់ ២០%​។ 

តើ​លោក​អ្នក​បានដឹង​ទេ​ថា ជីរអង្កាម​ហិ​រ គឺជា​ឱសថ​រុក្ខជាតិ​បូរាណ ដែល​ត្រូវ​បាន​មនុស្ស​ប្រើប្រាស់ ដើម្បី​ព្យាបាល​រោគ ក្នុង​ពោះ​ជា​យូរ​មក​ហើយ? ប្រេង​ចម្រាញ់​ចេញពី​រុក្ខជាតិ​ជី​អង្កាម​ហិ​រ មាន​ផ្ទុក​នូវ​សមាសធាតុ​ដ៏​ប្រសើរ ប៉ុន្ដែ​អ្វី​ដែល​មាន សារៈ​ប្រយោជន៍​បែប​ឱសថ​ព្យាបាល​រោគ​បំផុត​នោះ គឺ​ជាតិ​ប៉ុង​តុល​របស់​វា​។ 

ការ​ពន្យល់​មួយ​បានឱ្យ​ដឹង​ថា ប្រេង​មាន​ជាតិ​ប៉ុង​តុល​របស់​ជី​អង្កាម​មាន​ប្រសិទ្ធភាព ទប់ស្កាត់​រារាំង​បណ្ដុំ​កាលស្យូម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សាច់ដុំ​នៅ​ក្នុង​របាំង​ពោះវៀន​។ ថ្មី​ៗ​នេះ លោក Alex Ford អ្នក​សិក្សា​ស្រាវជ្រាវ​មក​ពីសា​កល វិទ្យាល័យ McMaster បាន​សន្និដ្ឋាន​ថា ក្នុង​ចំណោម​ឱសថ​ព្យាបាល​រោគ​ដូច​គ្នា ដ៏​ពេញ​និយម ប្រេង​ជី​អង្កាម​ហិ​រ គឺជា ឱសថ​លំដាប់​លេខ​មួយ ដែល​មាន​ប្រសិទ្ធភាព​ការពារ​ប្រឆាំង​អាកា​រៈ​ជំងឺ​រលាក​ពោះវៀនធំ​។ 

ជី​អង្កាម​ហិ​រអា​ច​ធ្វើ​ឱ្យ​ធូរស្រាល​មួយ​រយៈ នូវ​អាកា​រៈ​រមាស់ បង្ក​ដោយ​សត្វល្អិត​ទិច ឬ​ខាំ ជំងឺ​ត្រអក និង​ដំបៅ​ដទៃ​ទៀត ដូច​ជា អាកា​រៈ​កន្ទួល ដោយសារ​ជាតិពុល​ពី​ស្លឹក​រុក្ខជាតិ​ជាដើម​។

ទឹកតែ​ជី​អង្កាម​ហិ​រ អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​ទឹក​ថ្នាំ ខ្ពុ​លមាត់​សម្រាប់​កុមារ បំបាត់​មេ​ផ្សឹ​ត​ដំបែ​នៅ​ក្នុង​មាត់ ឬ​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​ការ​វិលមុខ និង​អាកា​រៈ​ក្អួតចង្អោរ អំឡុង​ពេល​មាន​ផ្ទៃពោះ ជា​ពិសេស​សម្រាប់​ស្ដ្រី​ប្រាថ្នា​ចង់​ចៀសវាង​ការ​ប្រើ​ថ្នាំ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​នោះ​៕