បរិភោគ​ងាវ​សមុទ្រ ជួយ​បង្ការ​បញ្ហា​សក់​ជ្រុះ

ចំពោះ​សុភាពបុរស ឬ​សុភាព​នារី​ណា​ដែល​មាន​បញ្ហា​សក់​ជ្រុះ​នោះ អាច​បញ្ជាក់​ថា ពួក​គេ​កំពុង​ខ្វះ​សារធាតុ​ប្រូតេអ៊ីន​ហើយ​។  អ្នកឯកទេស​ខាង​សុខភាព បាន​បង្ហាញ​ថា ជា​ការ​ពិត​ណាស់ សក់ បាន​ផ្សំ​ឡើង​ពី​ប្រូតេអ៊ីន​៩៧% ប្រសិនជា​សក់​មិន​អាច​ទទួល​បាន​សារធាតុ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ទេ​នោះ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ជ្រុះ​សក់ ជ្រុះ​រោមភ្នែក ឬ​ស្បែក​ក្បាល​ស្ងួត​ងាយ​នឹង​របក​ជាដើម​។

ងាវ​សមុទ្រ គឺជា​ប្រភេទ​អាហារ ដែល​សម្បូរ​សារធាតុ​ស័ង្កសី ដែល​មាន​នាទី​ជួយ​បង្កើន​កម្រិត​ប្រូតេអ៊ីន ក្នុង​រា​ង្គ​កាយ​របស់​យើង​។ ពេល​ដែល​បរិមាណ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ហើយ វា​នឹង​ជួយ​ដល់​ការ​ផលិត នឹង​ផ្លាស់​ប្តូរ​សក់​ថ្មី ក្រោយ​ពី​ការ​ជ្រុះ រៀងរាល់ថ្ងៃ ដោយ​កត្តា​ធម្មជាតិ​របស់​យើង ៕

ប្រភព everyday.com