បន្ទាប់ពីរួចផុតពីគ្រោះថ្នាក់ក្រោយគ្រោះមហន្តរាយរញ្ជួយដី កាលពីចុងសប្តាហ៍មុន ប្រជាជននេប៉ាល់ស្រាប់តែត្រូវប្រឈមមុខជាមួយជំងឺឆ្លងរាតត្បាតថែមទៀត។ បើតាមអាជ្ញាធរអ្នកនៅរស់រានមានជីវិតជាច្រើននាក់កំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយអាចធ្លាក់ខ្លួនកើតជំងឺអាសន្នរោគដោយសារតែកង្វះខាតទឹកស្អាត ចំណីអាហារ អនាម័យ និង បង្គន់ប្រើប្រាស់ថែមទៀត។ ខាងស្ថាប័នសុខភាពបានអំពាវនាវអោយមានការយកចិត្តទុកដាក់ជាបន្ទាន់ចំពោះបញ្ហានេះ។
