អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានជំរុញ លោក កឹម សុខា រកមេធាវីខ្លាំងពូកែ និងមូលហេតុដោះបន្ទុកត្រឹមត្រូវ នៅចំពោះមុខតុលាការ នៅថ្ងៃស្អែកនេះ ជាជាងការឆ្លើយដោះសារឱ្យរួចពីមាត់។ ការឆ្លើយតបរបស់ លោក ឈឹម ផលវរុណ បានធ្វើឡើងស្របពេលដែល លោក កឹម សុខា បានប្រកាសជំហរថា លោកនឹងចូលបំភ្លឺ តាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៨៖៣០នាទីព្រឹកស្អែកនេះ ។ លោក ឈឹម ផលវរុណ បាននិយាយថា «ការដោះសារ វាមិនមែនជាវិធីដោះស្រាយទេ ត្រូវរកវិធីដោះបន្ទុក បានត្រឹមត្រូវ អញ្ចឹងទាល់តែ រកមេធាវីដែលពូកែ» ដើម្បីរកវិធីដោះបន្ទុក មិនមែនដោះសារទេ»៕