Skip to main content
យន្តហោះជប៉ុនចុះចតជាបន្ទាន់ បន្ទាប់ពីម៉ាស៊ីនមួយរលត់ ខណៈកំពុងហោះហើរនៅលើអាកាស
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន មានផ្ទុកអ្នកដំណើរ ២២៨នាក់ បានបង្ខំចិត្តវិលត្រឡប់ ទៅកន្លែងដើមវិញ ហើយចុះចតជាបន្ទាន់ នៅថ្ងៃពុធនេះ បន្ទាប់ពីម៉ាស៊ីនយន្តហោះ ផ្នែកខាងស្តាំ បានរលត់ក្នុងពេលកំពុងហោះហើរ ទៅកាន់កោះ Hokkaido ស្ថិតនៅភាគខាងជើង ប្រទេសជប៉ុន នេះបើយោងតាមអ្នកនាំពាក្យផ្នែកអាកាសចរណ៍ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៨ ខែមេសានេះ។ យន្តហោះ Boeing 777 ដើរដោយម៉ាស៊ី Pratt &Whitney បានចុះចតដោយសុវត្ថិភាពនៅ អាកាសយាន្តដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ខណៈមូលហេតុនៃការរលត់ម៉ាស៊ីន មិនទាន់អាចបញ្ជាក់បាននៅឡើយ៕