លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបានបញ្ជាក់ថា លោកនឹងចូលបំភ្លឺ តាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ស្អែកនេះ ។ លោក កឹម សុខា បាន សរសេរនៅលើគេហទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោក ប្រមាណ១០នាទី មុននេះថា «ខ្ញុំ កឹម សុខា នឹងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥»។ សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីចុងខែមីនា ឆ្នាំ២០១៥ កន្លងទៅ បានចេញដីកាកោះហៅ លោក កឹម សុខា ឱ្យចូលបំភ្លឺនៅថ្ងៃទី៨ ខែមេសា ប៉ុន្តែមិនបានបញ្ជាក់ពីបទចោទប្រកាន់នៅឡើយទេ៕