10​ឆ្នាំ​ទៀត​NASA​នឹង​រក​ឃើញ​មនុស្ស​ភព​ផ្កាយ



BBC ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា  អង្គការ​NASA​អះអាង​ថា ខ្លួន​នឹង​រក​ឃើញ​មនុស្ស​ក្រៅ​ភព ឬ Alien ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត ហើយនឹង​ប្រមូល​បាន​ភស្តុ​តាង​ពាក់ព័ន្ធ​នឹង​ជីវិត​រស់នៅ​របស់​ពួក​គេ​ក្នុង​រយៈពេល​២០​ឆ្នាំ ។

អង្គការ NASA ឱ្យ​ដឹង​ថា រូបរាង​របស់​ពួក Alien មិន​ដូច​ក្នុង​រឿង​ហូ​លី​វូ​ដ​សម្តែង​ទេ ពោល​គឺ​វា​ប្រហែលជា​តូច​ជាង​នេះ ។ អគ្គ នាយក​ប្រចាំ​អង្គការ NASA លោក អុ​ី​ឡេ​ន ស្តូ​ហ្វា​ន​និយាយ​ថា «​យើង​ដឹង​ពី​កន្លែង និង​របៀប​ក្នុង​ការ​រក​ពួក​គេ​ដោយ​ការ​សិក្សា​ស្រាវជ្រាវ ព្រមទាំង​ការ​ប្រើប្រាស់​យាន​អាវ​កាស​» ។

ទោះជា​យ៉ាង ណា​ក៏​ដោយ​អ្នក​វិទ្យាសាស្ត្រ​ពុំ​អាច​ដឹង​ទេ​ថា Alien រស់នៅ​ក្នុង​ភព​ណាមួយ​ក្នុង​ចំណោម​ភព ទាំង​៨ ក្រៅពី​ភព​ផែនដី​ដូច​ជា​ភព​ព្រះ​អង្គារ​,  ភព​ពុធ​, អ៊ុយ​រ៉ា​នុស​, ណិ​ប​ទូ​ន​, ភព​ព្រះ​សៅរ៍​,  ភព​សុក្រ​, ភព​ព្លុ​យ​តុង​និង​ភព​ព្រ​ហ​ស្ប​ត្តិ៍  ៕