លោក ប៉ែន សមិទ្ធិ ជានិពន្ធនាយកនៃកាសែតរស្មីកម្ពុជាទទួលមរណៈភាព




លោក ប៉ែន សមិទ្ធិ ជានិពន្ធនាយកនៃកាសែតរស្មីកម្ពុជា និងជាប្រធាននៃគេហទំព័រ cen.com.kh (Cambodia Express News) ព្រមទាំងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានទទួលមរណភាពក្នុងជន្មាយុ៥៥ឆ្នាំនៅព្រឹកថ្ងៃច័ន្ទ នេះដោយរោគាពាធ។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារនិងសហការី។
លោកប៉ែនសមិទ្ធិ ត្រូវបានគេទទួលស្គាល់ថាគឺជាអ្នកសារព័ត៌មានកម្ពុជាដ៏មានស្នាដៃដែលលេចធ្លោបំផុតមួយរូប ហើយលោកបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការធ្វើឲ្យមានភាពរីកចម្រើននៃវិស័យសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
លោកបានប្រើពេលវេលាពេញមួយជីវិតរបស់លោក ដើម្បីការអភិឌ្ឍក្នុងវិស័យសារព័ត៌មានដោយបានបានប្រឡូកការងារដំបូងជាបុគ្គលិកនៃមន្ទីរព័ត៌មាននិងឃោសនាការរាជធានីភ្នំពេញនៅឆ្នាំ១៩៧៩។
គេហទំព័រ CEN ដែលលោកគ្រប់គ្រងបានបញ្ជាក់ថា៖
«មរណភាពរបស់លោកប៉ែនសមិទ្ធិ គឺជាការបាត់បង់ដ៏សែនធំធេងនៃវិស័យព័ត៌មាននៅកម្ពុជា និងមេដឹកនាំប្រកបដោយសមត្ថភាពការទួលខុសត្រូវ និងព្រហ្មវិហារធម៌មួយរូប‍»។
លោកមានកូនពីរនាក់គឺប្រុសមួយនិងស្រី មួយ។ 


ប្រភព VOA