ហេតុផលគ្រោះថ្នាក់ ដែលមិនគួរមាន​​ផ្ទៃ​ពោះ​​វ័យ​​ក្មេង​​ពេក

ស្ត្រី​ដែល​មាន​ផ្ទៃះពោះ​នៅ​ក្រោម​អាយុ​១៨​ឆ្នាំ មាន​គ្រោះ​ថ្នាក់​ច្រើន​ជាង​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​នៅ​អាយុ​២០​ឆ្នាំ​ឡើង​ ទៅ។ ការ​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ក្មេង​ពេក​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ បាត់បង់​ជីវិត​ទាំង​មាតា និង​ទារក​ដោយ​ហេតុថា៖
  • ឆ្អឹង​ត្រគាក​របស់​នាង​មិន​ទាន់​បញ្ឈប់​ការ​លូតលាស់។
  • មាន​បញ្ហា​កង្វះ​ឈាម​ក្រហម។
  • សម្ពាធ​ឈាម​ឡើង​ខ្ពស់។
  • មិន​ទាន់​មាន​ចំណេះ​ដឹង​ក្នុង​ការ​រក្សា​គ​ក៍ ​ច្រើន​ភ្លេច​ខ្លួន​ព្រោះ​ចរិត​នៅ​ក្មេង កម្លាំង​មិន​ទាន់​គ្រប់គ្រាន់។
  • ទារក​អាច​កើត​មុន​ពេល​កំណត់។
មូលហេតុ​ខាង​លើ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ក្មេង​មិន​អាច​ពរពោះ​បាន​ដោយ​ជោគជ័យ។ ហេតុ​នេះ​គេ​មិន​ត្រូវ​ឆាប់​រៀបការ​នៅ​វ័យ​ក្មេង ឬ​ឆាប់​ឲ្យ​មាន​ផ្ទៃ​ពោះ ​នៅ​វ័យ​ក្មេង​ពេក​នោះ​ទេ៕