លេច​រាង​គំរូ​កូន​កាត់ Xperia Z1 និង Nexus ម៉ា​អេម

តាំង​ពី​ដើម​មក ក្រុមហ៊ុន​ផលិត Smartphone ជប៉ុន Sony មិន​ពាក់ព័ន្ធ​នឹង​គម្រោង Nexus របស់ Google ឡើយ​ក្នុង​ការ​ផលិត​ Smartphone ត្រកូល Nexus។
ប៉ុន្តែ ថ្មីៗ​នេះ​បែរ​ជា​មាន​លេច​រូបរាង​គំរូ​របស់ Sony Nexus Compact ដែល​ជា​កូន​កាត់​រវាង Sony Xperia Z1 និង Nexus 5 និង Nexus 7។ គំរូ Smartphone​ នេះ​មាន​មុខ​ងារ​​មិន​ចាញ់​ Galaxy S5 ប៉ុន្មាន​ទេ ព្រោះ​មាន​សមត្ថភាព​មិន​ជ្រាប​ទឹក និង​អាច​​ការពារ​ធូលី​ដូច​គ្នា។