Oppo N1 Mini កូន​ទាយាទ​របស់ Oppo N1 ស្អាត​ម៉ា​បេន!

ក្រុមហ៊ុន​អេឡិចត្រូនិក​ចិន Oppo បាន​បញ្ចេញ​ស្មាតហ្វូន​ចុង​ក្រោយ​ខ្លួន Oppo N1 Mini ​ជា​កូន​ទាយាទ​របស់ Oppo N1 ដែល​ទើប​តែ​​ចេញ​កាល​ពី​ចុង​ឆ្នាំ​២០១៣។
ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ​លក្ខណៈ​សម្បត្តិ Oppo N1 Mini មិន​មាន​បញ្ជាក់​លម្អិត​នោះ​ទេ។ វា​មាន​ អេក្រង់ ៥អ៊ីញ ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Color OS អាស្រ័យ​លើ Android 4.2 Jelly Bean។ ឯ​កាមេរ៉ា​វិញ​មាន​ទំហំ​ដល់​ទៅ 13MP អាច​បត់​មុខ​ក្រោយ​បាន ១៩០ ដឺក្រេ​ដែល​មាន​ន័យ​ថា អាច​បត់​មក​ថត​ខាង​មុខ​ក៏​បាន បត់​ទៅ​ថត​ខាង​ក្រោយ​ក៏​បាន ដូច Oppo Find 7 អីចឹង។