Microsoft កំពុង​សំងំ​ធ្វើ smartwatch

ស្រប​ពេល​ដែល​Apple ត្រូវ​គេ​ជឿ​ថា​កំពុង​ផលិត​នាឡិកា​វៃឆ្លាត smartwatch ល្អ​ដាច់​គេ ដើម្បី​ប្រណាំង​ប្រជែង​ជាមួយ Gear Fit របស់ Samsung និង G Watch របស់ LG ​ស្រាប់​តែ​គេហទំព័រ Forbes រាយការណ៍​ថា Microsoft កំពុង​តែ​សំងំ​ធ្វើ​ smartwatch ដែរ។

បើ​យោង​តាម​គេហទំព័រ mashable ថា Microsoft គ្រោង​នឹង​ផលិត smartwatch​ ជិត​ពីរ​ឆ្នាំ​មក​ហើយ ព្រោះ Microsoft បាន​ចុះ​ប៉ាតង់​​​ប្រភេទ​នេះ​តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ តែ​ទើប​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ក្នុង​ខែ​ឧសភា​នេះ ៕