Android មាន​មុខ​ដល់​សព្វ​ថ្ងៃ​ដោយ​សារ Andy Rubin

រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ (mobile OS) របស់ Google មក​ដល់​ពេល​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដោយ​ក្ដាប់​ចំណែក​ទីផ្សារ ​បាន​ច្រើន​ជាង​គេ​ធៀប​នឹង mobile OS ដទៃ​ទូទាំង​ពិភពលោក។ Android បាន​ជោគជ័យ​បែបនេះ​​មិន​ភ្លេច​ទេ​ចំពោះ​បុគ្គល​ដ៏​ឆ្នើម​មួយ​រួប​គឺ​លោក Andy Rubin ដែល​បាន​ដឹកនាំ Android Inc និង​ខិតខំ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Open Source នេះ​តាំង​ពី Android ចាប់​បដិសន្ធិ​នៅ​ខែ​តុលា ឆ្នាំ២០០៣ រហូត​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ។

លោក Ant Rubin គឺ​​ជា​សហ​ស្ថាបនិក និង​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ក្រុមហ៊ុន​ចំនួន​ពីរ គឺ Android Inc និង​ក្រុមហ៊ុន​ឌីហ្សាញ Hardware-Software និង​សេវាកម្ម​សម្រាប់​ទូរសព្ទ Danger Inc។ សព្វ​ថ្ងៃ​លោក​មាន​ប៉ាតង់​បច្ចេកវិទ្យា​ផ្ទាល់​ខ្លួន​ទាំង ១៧ប៉ាតង់។

នៅ​ឆ្នាំ២០០៥ Google បាន​ទិញ​ក្រុមហ៊ុន Andriod Inc ហើយ​លោក Andy Rubin ក៏​ទទួល​បាន​តំណែង​ជា​នាយក mobile platform ផ្នែក Mobile and Digital Content របស់ Google។ តែ​ក្រោយ​មក​នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា ​ឆ្នាំ២០១៣ លោក Sunar Pichai ក៏​ទទួល​តំណែង​ជំនួស​លោក Andy Rubin ហើយ​លោក​ក៏​ទៅ​កាន់​គម្រោង​ថ្មី​មួយ​ផ្សេង​ទៀត​​ក្នុង​ក្រុមហ៊ុន Google ដដែល។ មក​ដល់​ខែ​ធ្នូ ​ឆ្នាំ២០១៣ លោក Rubin ​បាន​ទទួល​គ្រប់គ្រង​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា robot របស់ Google ដែល​មាន​ការ​រួម​សហការ​ជា​មួយ​ក្រុមហ៊ុនឯកទេស​ខាង​​រូប​យន្ត Boston Dynamics ដែល Google​ ទិញយក។

ក្នុង​ឆ្នាំ២០០៣ មុន​ពេល Android Inc រួម​បញ្ចូល​ជា​មួយ Google លោក Rubin បាន​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​របស់​ខ្លួន​ប្រាប់​ដល់​សារព័ត៌មាន Business Week ថា៖ “Google Inc មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ device ​ជា​ទូរសព្ទ​មុខងារ​ឆ្លាតវៃ​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​ចង់​បាន​របស់​អ្នក​ ប្រើ។ បើ​មនុស្ស​​ងាក​​មក​គាំទ្រ Android ​ខ្លាំង នោះ​ក្រុមហ៊ុន​នឹង​អភវឌ្ឍ​ទាំង mobile OS និង device បញ្ចូល​គ្នា​ដើម្បី​បំពេញ​តាម​តម្រូវការ​អ្នក​ប្រើ”។