Nokia X ចេញ​មិន​បាន​ប៉ុន្មាន​ផង ឥឡូវ​លេច​ចេញ Nokia X2 ​ទៀត

នៅ​ពេល​ដែល​ Microsoft ទិញ​យក​អាជីវកម្ម​ទូរសព្ទ​ដៃ​របស់ Nokia រួច​មក Microsoft ក៏​បន្ត​គ្រប់​គ្រង​ទូរសព្ទ​ដើរ​ដោយ Android ថ្មី​របស់ Nokia គឺ Nokia X និង Nokia XL ស្រប​ពេល​ដែល​គេ​គ្រប់គ្នា​គិត​ថា វា​ជា​ទូរសព្ទ​ Android ចុង​ក្រោយ​បង្អស់​របស់ Microsoft ព្រោះ​ម៉ូដែល​នេះ​ទើប​តែ​មាន​លើ​ទីផ្សារ​មិន​បាន​ប៉ុន្មាន​ផង។ ប៉ុន្តែ ថ្ងៃ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​លេច​ចេញ​ថា Microsoft កំពុង​ធ្វើ​ការ​លើ​ទូរសព្ទ Android មួយ​ទៀត គឺ Nokia X2 អ្នក​បន្ត​វេន​ពី Nokia X នៅ​ក្នុង​យុទ្ធសាស្ត្រ​វាយលុក​ដណ្ដើម​ទីផ្សារ​ស្មាតហ្វូន និង tablet ។ អេក្រង់ ៤,៣ អ៊ីញ​ជាមួយ​នឹង resolution 800 x 405 - CPU ប្រភេទ dual core ឈ្មោះ Snapdragon 200 មាន​ល្បឿន 1.2GHz - 1GB RAM - Storage Memory 4GB - កាមេរ៉ា​មុខ 0.3MP និង​កាមេរ៉ា​ក្រោយ 5MP - ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3 Jelly Bean ៕