ចាញ់ហើយចាក់សោរ បន្ទប់មិនអោយចៅសង្កាត់ថ្មីចូលធ្វើការ





















ចៅ​សង្កាត់ សាលា​កំរើក បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក ភ្ជាប់​ជាមួយ​សម្ដី​ប៉ុន្មាន​ឃ្លា​គួរ​ឲ្យ​សង្វេគ ព្រោះ​លោក​បាន​បញ្ជាក់​ថា តាំង​ពី​ប្រកាស​ចូល​កាន់​តំណែង ដល់​ពេល​នេះ មិន​ទាន់​បាន​បន្ទប់​ធ្វើ​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ឡើយ ដោយសារ​ចៅ​សង្កាត់​ចាស់​ចាក់​សោ​បន្ទប់​ជាប់។
ចៅ​សង្កាត់ វ័យ ២៦ឆ្នាំ ជិន សុខង៉េង បាន​សរសេរ​ថា៖ “តាំង​ពី​ការ​ប្រកាសចូល​កាន់​តំណែង រហូត​មកដល់ព្រឹក​ថ្ងៃច័ន្ទ​នេះ ខ្ញុំ​ចៅ​សង្កាត់​ថ្មី​សាលាកំរើក មិនទាន់មាន​បន្ទប់ធ្វើការ​សម្រាប់​បម្រើសេវាជូន​ពលរដ្ឋនៅ​ឡើយទេ ក៏ព្រោះ​តែបន្ទប់​អតីត​ចៅ​សង្កាត់​ធ្លាក់ឆ្នោត ត្រូវ​បាន​ចាក់​សោរ មិន​ឲ្យ​ចៅសង្កាត់ ថ្មី​ចូលធ្វើការងារ។

សកម្មជន CNRP រូប​នេះបាន​ទទួល​ត្រា​ចៅ​សង្កាត់ ក្នុង​ការ​ប្រកាស​ចូល​កាន់​តំណែង​ចៅ​សង្កាត់​សាលា​កំរើក​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី៧ ខែ​កក្កដា ដោយ​មាន​អ្នក​ចូល​រួម​អបអរសាទរ​យ៉ាង​ច្រើន​កុះករ ហើយ​ពេល​នេះ​កំពុង​បំពេញ​ការងារ​ក្រៅ​បន្ទប់ ដោយសារ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​ស្វែង​រក​សេវា​សាធារណៈ៕