គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ ហើយ នាថ្ងៃទី២៥ ខែមិថុនានេះ។ ជាលទ្ធផល គឺគណបក្សចំនួន ៧ បានទទួលអាសនៈ ក្នុងចំណោមគណបក្សទាំង ១២ ដែលចូលរួមប្រកួតប្រជែង។
គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនជាងគេ ពោលគឺចំនួន ៦៥០៣អាសនៈ (មេឃុំ៖ ១១៥៦, ជំទប់ទី១៖ ១១៣៩, ជំទប់ទី២, ៥១០)។ យ៉ាងណាក្ដី ចំនួនអាសនៈនេះ មានការថយចុះ បើធៀបនឹងការបោះឆ្នោតឃុំសង្កាត់អាណត្តិមុន (២០១២) ដែលពេលនោះ គណបក្សប្រជាជនឈ្នះ ៨២៩២អាសនៈ និងឈ្នះតំណែងមេឃុំ ១៥៩២ឃុំសង្កាត់។
ចំណែកឯគណបក្សសង្រ្គោះជាតិ ទទួលបាន ៥០០៧អាសនៈ (មេឃុំ៖ ៤៨៩, ជំទប់ទី១៖ ៥០៣, ជំទប់ទី២៖ ១០៨៧)។ ចំនួននេះ មានការកើនឡើង បើធៀបនឹងការបោះឆ្នោតឃុំសង្កាត់អាណត្តិមុន។ កាលពីអាណត្តិមុន គណបក្សសម រង្ស៊ី បូក គណបក្ស សិទ្ធិមនុស្ស បានទទួលអាសនៈ ២៩៥៥អាសនៈ និងឈ្នះតំណែងមេឃុំ ៤០ឃុំសង្កាត់។
គណបក្ស ៥ផ្សេងទៀត ដែលទទួលបានអាសនៈ រួមមាន៖
គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២៨អាសនៈ (មេឃុំ៖ ០, ជំទប់ទី១៖ ១, ជំទប់ទី២៖ ២៦)
គណបក្សខ្មែររួបរួមជាតិ ទទួលបាន ២៦អាសនៈ (មេឃុំ៖ ១, ជំទប់ទី១៖ ២, ជំទប់ទី២៖ ១៦)
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៥អាសនៈ (មេឃុំ៖ ០, ជំទប់ទី១៖ ១, ជំទប់ទី២៖ ២)
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ៤អាសនៈ (មេឃុំ៖ ០, ជំទប់ទី១៖ ០, ជំទប់ទី២៖ ៤)
គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ (មេឃុំ៖ ០, ជំទប់ទី១៖ ០, ជំទប់ទី២៖ ១)
មើលលទ្ធផលទាំងស្រុង ដូចខាងក្រោម៖