តើការរួមភេទសំខាន់ចំពោះទំនាក់ទំនងស្នេហាដូចម្តេចខ្លះ?


 

​សារៈសំខាន់​នៃ​ការ​រួមភេទ​ក្នុង​ទំនាក់ទំនង​ស្នេហា​ពិតជា​រឿង​មួយ​សំខាន់​មែន​។ បើ​យោង​ទៅ​តាម​ការសិក្សា​មួយចំនួន ការ​រួមភេទ​នៅក្នុង​ទំនាក់ទំនង​ស្នេហា​គឺជា​រឿង​សំខាន់​ដូចគ្នា​នឹង​ការជឿជាក់​គ្នា​, ភាព​ចុះសម្រុង​គ្នា និង​ការស្មោះត្រង់​គ្នា តែ​អ្នក​ខ្លះ​ប្រហែលជា​មិន​គាំទ្រ​ការ​យល់​ឃើញ​បែប​នេះ​ទេ​។​
​អ្នកឯកទេស​បាន​ប្រាប់អោយដឹង​ថា សារៈសំខាន់​នៃ​ការ​រួមភេទ​ក្នុង​ជីវិត​ស្នេហា​ផ្អែក​ទៅលើ​រយៈពេល​នៃ​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​។ ឧទាហរណ៍ គូសង្សារ​ដែល​រស់នៅ​ជាមួយ​គ្នា​រយៈពេល​យូរ តែ​យល់​ថា​ការ​រួមភេទ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​ទំនាក់ទំនង​របស់​ពួកគេ​។​
​ការ​រួមភេទ​ជួយ​អោយ​ពួកគេ​ស្និទ្ធស្នាល​នឹង​គ្នា​​វា​ដូចជា​ស្នេហា​អញ្ជឹង ការ​រួមភេទ​ក៏មាន​ឥទ្ធិពល​ទៅលើ​ផ្លូវចិត្ត​របស់​មនុស្ស​ដែរ​។ ការ​ជម្រុញ​អោយ​មាន​ភាពស្និទ្ធស្នាល​ខាង​ការ​រួមភេទ​អាច​ជួយ​អោយ​ចំណង់​ស្នេហ៍​រវាង​មនុស្ស​ពីរ​នាក់​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត​។ មនុស្ស​មួយចំនួន​យល់ថា ការ​រួមភេទ​អាច​បង្កើត​ទៅជា​ភាពស្និទ្ធស្នាល​ដោយ​មើលមិនឃើញ និង​បង្កើត​ជា​ព្រលឹង​ពិតប្រាកដ​របស់​ពួកគេ​ទៀត​ផង​។​

​ការរួម​ភេទ​អាច​ផ្លាស់ប្តូរ​ធម្មជាតិ​នៃ​ទំនាក់ទំនង​របស់​អ្នក​បាន​​ការ​រួមភេទ​ពិតជា​មាន​ឥទ្ធិពល និង​ជួយ​ដល់​ទំនាក់ទំនង​របស់​អ្នក​មែន​។ វា​អាច​បន្ថែម​ជា​ការប្តេជ្ញា និង​ស្និទ្ធស្នាល​ខាង​ផ្លូវភេទ​។ អ្នក​ខ្លះ​ត្រូវការ​ការប្តេជ្ញា​មុន​ពេល​រួមភេទ ហើយ​ខ្លះ​ទៀត​ប្រហែល​ជា​ការ​វា​ពេល​រួមភេទ​ចប់​វិញ ប៉ុន្តែ​រឿង​ទាំងពីរ​នេះ​សុទ្ធតែ​ជួយ​អោយ​ចំណង់ស្នេហា​របស់​អ្នក​រឹង​ម៉ាំ​។ មនុស្ស​យើង​ជឿ​ង​ថា ការ​រួមភេទ​ជា​ការបង្ហាញ​ពី​សេចក្តីស្នេហា​ដ៏​ធំ​សម្បើម​។ វា​គឺជា​មធ្យោបាយ​ដ៏​ល្អឥតខ្ចោះ​នៃ​ការធ្វើ​ទំនាក់ទំនង​របស់​អារម្មណ៍ដែល​អាចមិន​អាច​បញ្ជាក់ពី​ការស្រឡាញ់បា​ន​។​
​សារៈសំខាន់​នៃ​ការ​រួមភេទ​អាស្រ័យ​ទៅតាម​មនុស្ស​ម្នាក់ៗ​ខុសៗ​គ្នា​។ ដូច្នេះ​ការ​ឧស្សាហ៍​រួមភេទ​អាស្រ័យ​ទៅតាម​ការយល់ឃើញ​រប​ស់មនុស្ស​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ជីវិត​ផ្លូវភេទ​ដែល​ពិបាក ឬ​ដៃគូ​ដែល​បោកប្រាស់​អាចធ្វើអោយ​ទំនាក់ទំនង​ប្រេះឆា​បាន​។​
​បើសិន​ជា​អ្នក និង​ដៃគូ​មិន​ចូល​ចិត្តការ​រួមភេទ​ជា​ញឹកញាប់​ទេ នោះ​វា​ក៏​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​ទំនាក់ទំនង​ផ្លូវភេទ​របស់​អ្នក​ត្រូវ​បាន​ប៉ះបាល់​ដោយសារ​តែ​បញ្ហា​ជាច្រើន អ្នក​ត្រូវ​តែ​ដោះស្រាយ​វា​អោយ​បាន​ភ្លាមៗ​។ បើសិនជា​មាន​បញ្ហា​មួយចំនួន​កើតឡើង​ក្នុង​ទំនាក់ទំនង​របស់​អ្នក ហើយ​កំពុតែ​រំខាន​ដល់​ដៃគូ វា​អាច​ដោយសារតែ​ជា​ការថយចុះ​នៃ​ការទំនាក់ទំនង​ខាង​ផ្លូវភេទ​តែម្តង​។​

​ការរួម​ភេទ​អាច​បង្កើត​នូវ​ទំនាក់ទំនង​ដែល​គួរអោយ​ភ្ញាក់ផ្អើល​​ការ​រួមភេទ​ដែល​ល្អ​អាចធ្វើអោយ​ទំនាក់ទំនង​កាន់តែ​ភ្ញាក់ផ្អើល​ជាង​មុន​។ បើ​យោង​ទៅតាម​គូសង្សារ​ជាច្រើន​បានអោយដឹងថា ការ​រួមភេទ​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍​អាច​ជួយ​រក្សា​ជីវិត​ដ៏​ស្រស់ថ្លា និង​ភាព​ភ្ញាក់ផ្អើល​ទៅលើ​ទំនាក់ទំនង​របស់​គេ​បាន​។ ទំនាក់ទំនង​មួយ​ដែល​មាន​តែ​ការស្រលាញ់​គ្មាន​ការ​រួមភេទ វា​អាច​ធ្វើអោយ​ទំនាក់ទំនង​នោះ​ក្លាយទៅជា​រឿង​ល្អក់កករ ហើយ​មិន​អាច​រស់នៅ​ជាមួយគ្នា​ជា​ដៃគូ​មួយ​ជីវិត​បាន​ទៀតផង​៕


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!