របៀប​ធ្វើ​ការ៉េម​ស្តូបឺរី


គឺជា​របស់​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​បំផុត​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ងាយៗ​ក្នុងការ​ធ្វើ​ការ៉េម​មក​ញ៉ាំ​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?
​គ្រឿងផ្សំ ៖ ស្ត្រ​ប៊ឺ​រី​ចំនួន​១៨០​ក្រាម យ៉ា​អួរសជាតិ​ដើម​ចំនួន​១៥០​ក្រាម ទឹកឃ្មុំ​(​អ្នក​អាច​ដាក់ ឬ​មិន​ដាក់​ក៏បាន​)​ចំនួន​១​ឬ​២​ស្លាបព្រា​ធំ​។​
​របៀប​ធ្វើ ៖
1.​    ​ដំបូង​អ្នក​អាចដាក់​ស្ត្រ​ប៊ឺ​រី​ស្រស់ យ៉ា​អួរសជាតិ​ដើម និង​ទឹកឃ្មុំ​ចូលទៅ​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​កិន​វាឲ្យ​សព្វ​។​
 
2.​    ​បន្ទាប់​មក​អ្នក​អាចដាក់​ស្ត្រ​ប៊ឺ​រី​ស្រស់​ប៉ុន្មាន​បន្ទះ​ចូលទៅក្នុង​កែវ​ជ័រ​ដែល​អ្នក​យក​មក​ធ្វើ​ការ៉េម ឬ​មិន​ដាក់​ក៏​បាន​ដែរ​។​
 
3.​    ​ចុងក្រោយ​អ្នក​អាច​យក​ស្ត្រ​ប៊ឺ​រី​ដែល​អ្នក​កិន​រួច​យកមក​ចាក់​ទៅ​ក្នុង​កែវ​ជ័រ​នេះ រួច​យក​ទៅ​ក្លាសេ​ក្នុង​ទូរ​ទឹកកក ដោយ​ក្រោយពេល​ដែល​ក​ករួច អ្នក​អាច​យកមក​ញ៉ាំ​បាន​ហើយ​។​
 
4.​    ​ប្រសិន​ជា​វា​ជាប់​ខ្លាំង អ្នក​អាច​យក​កែវ​ជ័រ​នេះ​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​មួយ​ភ្លេ​ត នោះ​វា​នឹង​របូត​ចេញ​មក​ហើយ​៕
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!