វិធីដកខ្លួនចេញពីការខូចចិត្ត ក្រោយពេលបាត់បងស្នេហា Posted by Jongdeung on July 08, 2016 Get link Facebook X Pinterest Email Other Apps ស្នេហាគ្មាននណាម្នាក់អាចធានារ៉ារងបានទេ ហើយស្នេហារបស់អ្នកអាចដើរដល់ផ្លូវបំបែកក្នុងពេលតែមួយពព្រិចភ្នែកប៉ុណ្ណោះ។ ពេលខ្លះអ្នកព្យាយាមដើម្បីលើកស្ទួយទំនាក់ទំនងស្នេហារបស់អ្នកត្រលប់មកវិញ ប៉ុន្តែស្នាមរបួសដែលក្លាយទៅជាដំបៅទៅហើយនោះទោះបីជាខំព្យាបាលយ៉ាងណាក៏នៅតែមានស្លាកស្នាមដែរ។ មិនយូរមិនឆាប់ភាពក្រៀមក្រំនឹងកើតមានឡើងនៅពេលទំនាក់ទំនងស្នេហារបស់អ្នកត្រូវបញ្ចប់ដោយគ្មានមូលហេតុគ្រប់គ្រាន់។ ហេតុនេះហើប្រសិនបើអ្នករកច្រកចេញមិនឃើញ អាចក្រឡេកមកមើលការណែនាំពីអ្នកជំនាញផ្នែកចិត្តសាស្ត្រខាងក្រោម៖ >>>ដោះស្រាយបញ្ហារបស់អ្នកខណៈពេលដែលអ្នកចាប់ផ្តើមមានភាពក្រៀមក្រំចិត្ត អ្វីដែលអ្នកជួបប្រទះមុនគេនោះគឺការគៀបសង្កត់ផ្លូវចិត្ត។ វាជារឿងធម្មតាទេ អ្នកប្រហែលជាចង់គេចចេញពីការប្រឈមមុខជាមួយនិងអតីតកាលដ៏ក្រៀមក្រំរបស់អ្នក។ ទោះជាយ៉ាងអ្នកចាំបាច់ត្រូវទទួលនូវអារម្មណ៍ និងហ៊ានប្រឈមមុខនូវបញ្ហាមួយនេះ ជាពិសេសត្រូវបង្ហាញអារម្មណ៍ទុក្ខសោកចេញមកក្រៅឲ្យអស់។ ក្នុងករណីអ្នកមិនចង់និយាយប្រាប់ពីអារម្មណ៍ដល់នរណាម្នាក់នោះ អ្នកអាចសរសេរចូលក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក។ ការធ្វើបែបនេះនឹងអាចជួយអ្នកយកឈ្នះលើអារម្មណ៍ក្រៀមក្រំ និងឈឺចាប់មួយនេះ។ >>>របបអាហារពេលអ្នកជួបនឹងភាពក្រៀមក្រំក្នុងចិត្ត អ្នកប្រហែលជាចង់នៅតែម្នាក់ឯង។ អ្វីដែលសំខាន់អ្នកត្រូវគិតពីរបបអាហារដើម្បីថែរក្សារាងកាយរបស់អ្នក។ រាងកាយពិតជាសំខាន់ចំពោះអ្នក ហើយមធ្យោបាយដោះស្រាយប្រសើរបំផុតគឺត្រូវគិតពីរបបអាហារដើម្បីរក្សាសុខភាពរាងកាយអ្នកឲ្យបានរឹងមាំ។ អ្នកត្រូវព្យាយាមផ្តោតលើតុល្យភាពរបបអាហារជាសំខាន់ ដើម្បីផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយ។ ត្រូវជៀសវាងការគ្មានអារម្មណ៍ទទួលទានអាហារ ព្រោះវានឹងអាចបន្ថែមលើអារម្មណ៍ក្រៀមក្រំរបស់អ្នកកាន់តែខ្លាំងឡើងៗ។ >>>សកម្មភាពចូលរួមសកម្មភាពសង្គមដើម្បីជួយយកឈ្នះលើភាពក្រៀមក្រំរបស់អ្នក។ អ្នកត្រូវរក្សាភាពសកម្មរបស់អ្នកជាប្រចាំ។ ការស្រែកយំ ឬបង្ហាញសម្ពាធតានតឹងចេញមកក្រៅនោះនឹងធ្វើឲ្យអ្នកកាន់តែប្រសើរឡើង។ អ្នកត្រូវចូលរួមក្នុងលំហាត់ប្រាណឲ្យបានច្រើនដើម្បីដោះស្រាយភាពក្រៀមក្រំរបស់អ្នក។ >>>ផ្តល់តម្លៃជីវិតភាពក្រៀមក្រំងាយនឹងទទួលបានក្រោយពេលដែលស្នេហាត្រូវបែកបាក់។ ប៉ុន្តែអ្នកត្រូវចាំថាមានរឿងល្អៗ នៅក្នុងជីវិតច្រើនជាងអារម្មណ៍ខូចចិត្តដែលអ្នកបានជួបនៅពេលនេះ។ រៀនឲ្យតម្លៃដល់ជីវិតឲ្យបានច្រើននោះអ្នកនឹងដឹងថាអ្នកបានផ្តួលរលំអារម្មណ៍ក្រៀមក្រំក្នុងចិត្តមួយនេះក្នុងមធ្យោបាយប្រសើរបំផុត។ តែងតែចងចាំថាមានរឿងល្អៗជាច្រើនក្នុងជីវិតរបស់អ្នក។ >>>មើលថែខ្លួនឯងពេលខ្លះក្នុងពេលអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហា អ្នកដឹងថាអ្នកមិនបានចំណាយពេលវេលាសម្រាប់ខ្លួនឯងទេ។ នៅពេលអ្នករកដំណោះស្រាយភាពក្រៀមក្រំ អ្នកត្រូវព្យាយាមឲ្យបានខ្លាំង ហើយត្រូវមើលថែខ្លួនឯងឲ្យបានល្អ។ ត្រូវប្រាកដថាអ្នកបានធ្វើរឿងរបស់អ្នកឲ្យបានល្អ។ អ្នកអាចទៅកន្លែងស្ពា ឬទៅដើរលេងយប់ជាមួយនឹងមិត្តភក្តិ នោះវានឹងធ្វើឲ្យអ្នកកាន់តែប្រសើរឡើងជាក់ជាពុំខាន៕ ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Jongdeung ដើម្បីទទួលបាន វីដេអូថ្មីៗ!!!